Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចម្រុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​គ្រូបង្រៀន​​ម្នាក់​ ពាក់ព័ន្ធ​ករណី​ ចែកចាយ​វី​ដេ​អូ​អាសអាភាស​កុមារ​ តាម​រយ​:​សារ​អេ​ឡិច​ត្រូ​និក​

spot_img

​កោះកុង​ ៖​ នៅ​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៣​និង​៣៥​នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មន​ស្ស​និង​ការពារ​អនីតិជន​ ព្រមទាំង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​ទុម​សាគរ​ ចូលរួម​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក្រសួងមហាផ្ទៃ​ បាន​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​៥១៦​អ​-​យ​-​ក​ ចុះ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ របស់​ឯកឧត្តម​ ច្រឹង​ ខ្មៅ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នាំ​ខ្លួន​ឈ្មោះ​ ហ៊ួ​ត​ ហ៊ុយ​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្រូបង្រៀន​ មាន​ទីលំនៅ​ភូមិ​អណ្តូងទឹក​ ឃុំ​អណ្តូងទឹក​ ស្រុក​បូ​ទុម​សាគរ​ ខេត្តកោះកុង​ ពី​បទ​ ៖​ ចែកចាយ​វី​ដេ​អូ​អាសអាភាស​កុមារ​តាម​រយ​:​សារ​អេ​ឡិច​ត្រូ​និក​ (Video​ File)​ បាន​បង្ហាញ​ពី​បុរស​ពេញវ័យ​ជា​ច្រើន​ បាន​ធ្វើការ​រួម​ភេទ​ដោយ​ប្រើ​មាត់​ជាមួយ​អនីតិជន​ ។​

​បច្ចុប្បន្ន​ មុខសញ្ញា​សង្ស័យ​ត្រូវ​បាន​ប្រគល់​ជូន​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក្រសួងមហាផ្ទៃ​ ចាត់ការ​តាម​នីតិវិធី​ ៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×