Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ថ្ងៃនេះ​អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​ការងារ ដើម្បី​បញ្ចៀស​ធ្លាក់ចូល​អន្ទាក់​គូសត្រូវ ជួប​ហេតុការណ៍​មិនល្អ​ត្រូវ​នឹងនរ​ដោះស្រាយ​។ ត្រូវ​ចៀស​ឆ្ងាយ​ពី​ល្បែងស៊ីសង ប្រសិន​មិន​ដូច្នេះ​ទេ អ្នកនឹង​ខាតបង់​ទាំង​ប្រាក់​ផង និង​ថែមទាំង​ជាប់ទោស​ទៀត​។ មនោសញ្ចេតនា ៖ អ្នក​ទាំង​២ មាន​ទស្សនៈ​មិន​ចុះសម្រុង​បណ្តាល​ឲ្យ​មានទំនាស់​ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ​៖ លិច តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង​៖ ស​។ ឆ្នាំ​យកអាសា ៖ ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​ចាប់ផ្តើម​ស្ថិរភាព​និង​រីកចម្រើន អ្នកនឹង​រវល់​ជាង​មុន​ច្រើន ហេតុនេះ​ពេលវេលា​សម្រាក​ក៏​តិចជាង ។ មនោសញ្ចេតនា​មានឱកាស​បាន​នៅក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នាំ​ឲ្យ​អារម្មណ៍​ស្រស់ថ្លា​រីករាយ​។ ទិស​នាំ​លាភ​៖ អាគ្នេយ៍ តំណម​ទិស ៖ ពាយ័ព្យ​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ ឆ្នាំ​យកអាសា ៖ ឆ្នាំម្សាញ់៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់ ។ ត្រូវបាន​មនុស្ស​គ្រប់គ្នា​គាំទ្រ ហេតុនេះ​ផែនការ​ការងារ​គ្រប់យ៉ាង​របស់​អ្នក​សុទ្ធតែ​អនុវត្តបាន​យ៉ាង​រលូន គ្មាន​ឧបសគ្គ​។ ឱកាស​សហការ​រកស៊ី​មានការ​កើនឡើង ធ្វើ​ឲ្យ​ចំណូល​កាក់កប​។ មនោសញ្ចេតនា​៖ រីកចម្រើន​ល្អ​មាន​ភាព​ផ្អែមល្ហែម​ចំពោះ​គ្នា​។ ទិស​នាំ​លាភ ៖ ជើង តំណម​ទិស ៖ និរតី​។ ពណ៌​នាំ​សំណាង ៖ ខ្មៅ​។ អ្នកយក​អាសា ៖ ឆ្នាំកុរ​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ ។ ការងារ​រវល់​ធ្វើ​ឲ្យ​អ្នក​គ្មាន​ពេល​គិតដល់​រឿង​ផ្សេង មិនត្រូវ​លោភ​ដល់​ថ្នាក់​ភ្លេច​ខ្លួនឯង​។ ចាយវាយ​ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​ដើម្បី​បញ្ចៀស​ការលំបាក​ទៅ​ថ្ងៃ​ខាងមុខ​។ មនោសញ្ចេតនា ៖ អ្នក​ទាំង​២​ពិបាក​ជឿជាក់​លើ​គ្នា នាំ​ឲ្យ​មានទំនាស់​ជារឿយៗ​។ ទិស​នាំ​លាភ ៖​ត្បូង តំណម ៖ ជើង ។ ពណ៌​នាំ​សំណាង​៖​ខ្មៅ​។ អ្នកយក​អាសា ៖ ឆ្នាំកុរ ៕

​ឆ្នាំរោង​៖ រាសី​ស្រុតចុះ ។ ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​ការងារ​កុំ​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​គូប្រជែង​ប្រឹងប្រែង​ធ្វើ​ឲ្យ​ល្អ កិច្ចការ​របស់ខ្លួន មិនត្រូវ​លូកលាន់​ក្នុង​រឿង​អ្នកដទៃ​។ ថ្ងៃនេះ​អ្នកមាន​ហានិភ័យ​ខាតបង់​ទ្រព្យ ដូច្នេះ​មិនត្រូវ​វិនិយោគ​។ ទិស​នាំ​លាភ ៖ លិច តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំរកា​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ ។ ស្មារតី​ធ្វើ​ការងារ​របស់​អ្នក​មិនល្អ លទ្ធភាព​សហការ​ខ្សោយ ដូច្នេះ​ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​ភាព​រីកចម្រើន​ក្នុង​ការងារ​។ យកចិត្តទុកដាក់​ថែទាំ​ទ្រព្យសម្បត្តិ​ប្រយ័ត្ន​មាន​ជន​អាក្រក់​លួច​ប្លន់​។ មនោសញ្ចេតនា​៖ អ្នក​នៅ​លីវ​ពុំ​មានឱកាស​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ ជើង​។ ពណ៌​នាំ​សំណាង ៖ លឿង​។ ឆ្នាំ​យកអាសា ៖ ឆ្នាំឆ្លូវ ៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម ។ ការងារ​មានឱកាស​នាំមក​ដល់ តែ​អ្នក​បែរជា​អល់អែក ស្ទាក់ស្ទើ​ព្រោះ​មាន​អារម្មណ៍​ថា ខ្លួន​រែកពន់​មិនកើត​។ ចំណូល​ហូរ​ចូល​សន្ធឹក​អាច​ឲ្យ​រង្វាន់​ខ្លួនឯង​នូវ​របស់​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត​។ មនោសញ្ចេតនា ៖ ប៉ែល​ប៉ោល​មិនទាន់​ឃើញ​កោះ​ត្រើយ​។ ទិស​នាំ​លាភ ៖ ពាយ័ព្យ តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំចរ ៕

​ឆ្នាំមមែ ៖ រាសី​ល្អ​មធ្យម ។ អាស្រ័យ​ដោយ​ស្ថិរភាព​ក្នុង​ការងារ ហេតុនេះ​ប្រភព​ចំណូល​ក៏​នឹងនរ ជីវភាព​សមរម្យ​។ វិនិយោគ​តូច​ប្រាក់ចំណូល​តិច ប៉ុន្តែ​សុវត្ថិភាព​នោះ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​នៅ​គ្រានេះ​។ មនោសញ្ចេតនា ៖ ទទួល​ភាពសប្បាយ​រីករាយ​សុភមង្គល​ពេញ​១​ថ្ងៃ ក្បែរ​មនុស្ស​ជាទី​ស្រឡាញ់​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖​លិច​។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ អ្នកយក​អាសា ៖ ឆ្នាំថោះ ៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ត្រូវ​ព្យាយាម​ធ្វើការ កុំ​ដោយសារតែ​ប្រាក់ចំណេញ​តូច ចំពោះមុខ​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ធំ​ក្នុង​អនាគត​។ ចាយវាយ​ខ្ជះខ្ជាយ​ធ្វើ​ឲ្យ​អ្នក​ពុំទាន់​ដល់​ចុងខែ អស់ប្រាក់​រលីង​ពី​ខ្លួន​។ មនោសញ្ចេតនា ៖ ដោយសារតែ​ទំនាស់​តិចតួច​ធ្វើ​ឲ្យ​អ្នក​ទាំង​២​ឈឺចិត្ត គេច​មុខ​គ្នា​។ ទិស​នាំ​លាភ ៖ អាគ្នេយ៍ តំណម​ទិស ៖ ពាយ័ព្យ​។ ពណ៌​នាំ​សំណាង ៖ ស ។ ឆ្នាំ​យកអាសា ៖ ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ ។ ប្រឹងប្រែង​រក្សា​ស្ថិរភាព​ក្នុង​ការងារ មិនត្រូវ​ផ្លាស់ប្តូរ​ក្នុងអំឡុង​ពេលនេះ​។ លុយ​ចូល​ដៃ​ឆ្វេង បែរជា​ចេញទៅ​វិញ​ដៃស្តាំ ចាយវាយ​របៀបនេះ​ពិបាក​សន្សំទុក​បាន​ណាស់​។ មនោសញ្ចេតនា ៖ រាសី​កំពុង​អន់ អ្នក​ទាំង​២​ងាយ​មានទំនាស់​ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ ៖ អាគ្នេយ៍ តំណម​ទិស ៖ ពាយ័ព្យ​។ ពណ៌​នាំ​សំណាង ៖ ស ។ អ្នកយក​អាសា ៖ ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រីកចម្រើន​ទៅមុខ មាន​ព័ត៌មាន​សប្បាយ​ច្រើន​មកដល់​អ្នក ត្រូវបាន​ថ្នាក់លើ​ជឿជាក់ អ្នក​រួម​ការងារ​គាំទ្រ​។ ជោគជ័យ​ក្នុង​ការងារ​នាំ​ឲ្យ​ខ្ទង់​ចំណូល​ក៏​ប្រសើរ​ទៅតាម​នោះដែរ​។ មនោសញ្ចេតនា ៖ ត្រូវ​យកចិត្តទុកដាក់​ច្រើនជាង​ដល់​សុខភាព​និង​ផ្លូវចិត្ត​របស់​គូស្នេហ៍​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ ឦសាន ។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់ ។ ថ្ងៃនេះ​អ្នកមាន​ឱកាស​ប្រាស្រ័យ​ជាមួយ​ប្រភព​ទុន​ធំ ផ្តល់​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ ទ្រព្យ​ហូរ​ចូលដល់​ផ្ទះ​។ ។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​មានឱកាស​ល្អ​ក្នុង​ការបើក​បង្ហាញ​ដួងចិត្ត​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទិស​នាំ​លាភ ៖ លិច តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំរកា​៕

spot_img
×