Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាពិពាហ៍៖ ៤លក្ខណសម្បត្តិរបស់មនុស្សល្អ ពេលបានជួបហើយ ត្រូវចាប់ឱ្យជាប់ កុំបណ្ដោយឱ្យរបូតពីដៃ

ការមានស្នេហាដ៏ល្អ គឺជារឿងដែលអ្នកណាៗក៏ចង់បានដែរ ព្រោះសម្ព័ន្ធភាពជាគូស្នេហ៍នឹងគ្នា ត្រូវរស់នៅជាមួយគ្នាយូរអង្វែងតទៅទៀត។ បើអ្នកបានជួបមនុស្សដែលល្អ ស័ក្តិសមចំពោះអារម្មណ៍របស់អ្នក នោះពិតជាធ្វើឱ្យសេចក្ដីស្នេហា ក្លាយជាការជំរុញ និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកបានល្អបំផុត។ ដូច្នេះហើយទើបយើងចង់ណែនាំថា បើអ្នកបានជួបមនុស្សដែលល្អ ៤រូបបែបដូចតទៅនេះ គួរតែចាប់ឱ្យជាប់ និងថែរក្សាសម្ព័ន្ធភាពនោះឱ្យបានល្អ មិនគួរបណ្ដោយឱ្យរបូតពីដៃជាដាច់ខាត…

១-មនុស្សដែលមិនទាញបង្អាក់ឱ្យយើងនៅមួយកន្លែង
មនុស្សដែលអាចនៅជាមួយអ្នកបាន ហើយជួយជំរុញអ្នកលើគ្រប់ផ្នែក មិនទាញបង្អាក់ឱ្យអ្នកនៅមួយកន្លែង មិនថាតែរឿងការធ្វើការងារ រឿងការចូលសង្គម ឬរឿងរ៉ាវផ្សេងៗក្នុងជីវិតរបស់អ្នកក៏ដោយ គឺពិតជាគូស្នេហ៍ដែលត្រៀមជាស្រេចក្នុងការដើរទៅជាមួយអ្នកក្នុងគ្រប់ស្ថានការណ៍ មិនស្ទាក់ស្ទើរ ឬមិនខ្លាច រហូតដល់ទាញបង្អាក់ ឱ្យរូបអ្នកនៅគាំងមួយកន្លែងឡើយ។ មនុស្សក្នុងលក្ខណៈនេះ គឺជាមនុស្សហ៊ានបើកចិត្ត និងបើកទូលាយ
ទទួលស្គាល់គ្រប់ការរីកចម្រើនរបស់អ្នកយ៉ាងស្មោះស្ម័គ្រ។

២-មនុស្សដែលមិនសួរពីរឿងអតីតកាល
គូស្នេហ៍ជាច្រើន មានបញ្ហារឿងការរើកកាយរឿងអតីតកាល ជាពិសេសរឿងអតីតគូស្នេហ៍ ដែលច្រើនតែក្លាយជាបញ្ហាធំ។ ដូច្នេះ បើអ្នកបានជួបមនុស្ស ដែលសម្លឹងមើលតែរឿងអនាគត មានសេចក្ដីស្នេហាដ៏ល្អចំពោះអ្នកជានិច្ច មិនដែលរំឭកពីរឿងអតីតកាល មិនដែលសួររឿងមនុស្សពីមុនៗ ដែលពាក់ព័ន្ធនឹងអតីតកាលរបស់អ្នក នោះអាចនិយាយបានថា គេគឺជាមនុស្សដ៏ល្អ និងបង្ហាញឱ្យឃើញពីភាពជឿទុកចិត្តចំពោះរូបអ្នក។

៣-មនុស្សដែលយល់ដឹងរឿងសម្ព័ន្ធភាពជានិច្ច
ត្រូវទទួលស្គាល់ថា ស្នេហាក្នុងយុគសម័យបច្ចុប្បន្ននេះ មិនច្រើនរូបបែបណាស់ គូខ្លះគ្រាន់តែជាសម្ព័ន្ធភាពបែបដៃគូ ឬអាចគ្រាន់តែជាអ្នកកំដរ តែមិនមែនជាតួឯកពិតឡើយ។ ដូច្នេះ បើសិនគេ ឬនាងម្នាក់នោះ យល់ពីសម្ព័ន្ធភាពរវាងគ្នាជាប់ជានិច្ច មិនព្យាយាមរុករាន ឬជ្រៀតជ្រែកភាពឯកជនផ្ទាល់ខ្លួនរបស់អ្នក ស្ថិតនៅក្នុងទីតាំងដែលស័ក្តិសម នោះមានន័យថា គេគោរពសិទ្ធិរបស់អ្នក ដែលអាចនិយាយបានថា គេជាមនុស្សល្អ ដែលអ្នកគួតែថែរក្សាឱ្យបាន ហើយអាចរំកិលឋានៈ ក្លាយជាគូស្នេហ៍ពិតប្រាកដបានយ៉ាងជឿជាក់។

៤-មនុស្សដែលមានភាពនឹងនរ នឹងធឹងមិនប្រែប្រួល
ភាពនឹងនរ មិនប្រែប្រួល ពិបាកនឹងរកបានណាស់សម្រាប់គូស្នេហ៍ជាច្រើន តែបើស្នេហារបស់អ្នក បានជួបមនុស្សដែលមានភាពនឹងនរ នឹងធឹងមិនប្រែប្រួលចំពោះអ្នកលើគ្រប់ផ្នែក មិនដែលខ្វះចន្លោះ។ ស្គាល់គ្នាថ្ងៃដំបូងយ៉ាងម៉េច មកដល់បច្ចុប្បន្ន នៅតែយ៉ាងនោះជានិច្ច នោះមានន័យថា គេបានបង្ហាញភាពជាខ្លួនគេចេញមកយ៉ាងច្បាស់លាស់តាំងពីដើមទីហើយ ដូច្នេះទើបអាចនិយាយបានថា ជាគូស្នេហ៍ដែលគួរឱ្យកោតសរសើរបំផុត។

បើអ្នកបានជួបមនុស្សដែលល្អទាំង ៤រូបបែបនេះហើយ អ្នកគួរតែថែរក្សាគេឱ្យជាប់ កុំបណ្ដោយឱ្យរបូតពីដៃ ក្លាយជាគូស្នេហ៍របស់អ្នកផ្សេងជាដាច់ខាត ព្រោះមនុស្សដែលយល់ចិត្តយើងលើគ្រប់ៗផ្នែក ត្រៀមជាស្រេចក្នុងការជួយគាំទ្រយើងយ៉ាងស្មោះស្ម័គ្រ ទទួលយកគ្រប់រឿងដែលពាក់ព័ន្ធនឹងខ្លួនយើង មិនខ្វល់ពីអតីតកាល និងនៅតែស្រឡាញ់យើងយ៉ាងជាប់លាប់មិនប្រែប្រួល អាចនិយាយបានថា មនុស្សបែបហ្នឹង ហាក់ដូចជាមិនងាយរកបានទេ ក្នុងសង្គមបច្ចុប្បន្ន៕

×