ជីវភាពដ៏លំបាកលំបិននាតំបន់ជនបទព្រៃភ្នំ បានធ្វើឲ្យពួកក្មេងៗនៅទីនោះ ឆាប់យល់ដឹង និងរ៉ាប់រងបាននូវកិច្ចការផ្សេងៗជំនួសឲ្យឪពុកម្តាយ ។
ក្មេងម្នាក់នេះ កំពុងតែចម្អិនអាហារសម្រាប់គ្រួសារទាំងមូល ។
ថ្វីត្បិតមានមាឌតូចល្អិតក្តី តែវាធ្វើការងារយ៉ាងរហ័សរហួន និងស្ទាត់ជំនាញ ។
អាយុប៉ុណ្ណឹងសោះ តែវាពុំត្រឹមចេះមើលថែខ្លួនប៉ុណ្ណោះទេ ថែមទាំងចេះចែករំលែកគិតគូរដល់មនុស្សក្នុងផ្ទះ ។
គួរណាស់វ័យប៉ុណ្ណឹងវាគួរប្រមូលផ្តុំលើការរៀនសូត្រ លេងកំសាន្ត ប៉ុន្តែ…
ប្រិយមិត្តទស្សនាបន្ថែមឃ្លីបវីដេអូ ៕ ចន្ទ្រា