Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ចរាចរ​ទៀតហើ​យ! ហៅ​ឃាត់​ផាក​ល្មើស​ល្បឿន 86km/h ទារ ១៥ ម៉ឺន ដក២ពិន្ទុ ដល់​ម្ចាស់​ឡាន​ខ្លាំង មាន​កាមេរ៉ា​បង្ហាញ​ស្តែង​ៗ ស្រាប់តែ…

មានរឿងដ៏ហួសចិត្តខ្លាំង បានកើតឡើងទៀតហើយ ទាក់ទងប៉ូលិសចរាចរណ៍នៅក្នុងខេត្តកំពង់ចាម ដែលថ្មីនេះ ត្រូវបានប្រជាពលរដ្ឋជាម្ចាស់ឡានម្នាក់ បានបង្ហោះសារទាំងហួសចិត្តខ្លាំងបំផុត បន្ទាប់ពីហៅឃាត់ឡានរបស់គាត់ ដើម្បីធ្វើការផាកពិន័យទាមទារ ១៥ ម៉ឺនរៀល និងព្រមានដក ២ ពិន្ទុ ដោយថាបើកបរល្មើសល្បឿនកំណត់ 86km/h។ តែទោះជាយ៉ាងណា ក្រោយម្ចាស់ឡានប្រកែកតវ៉ា និងបង្ហាញភស្តុតាងកាមេរ៉ាសុវត្ថិភាពជាក់ស្តែងដែរ ស្រាប់តែប៉ូលិសចរាចរទាំងនោះ បែរជានិយាយឲ្យទៅចុះ ពុំមានកំហុសអ្វីនោះទេ។

នេះបើតាមម្ចាស់ឡាន ដែលមានគណនីហ្វេសប៊ុកឈ្មោះ រាជនី ធីតាសួគ៌ បានបង្ហោះរូបភាព ភ្ជាប់សំណេរធ្ងន់ៗយ៉ាងដូច្នេះថា៖ «ខេត្តកំពង់ចាម ហួសស្គន់តិច (រឿងអយុតិធម៌ ខ្ញុំជួបមិញៗ) ខ្ញុំបើកឡានល្បឿន30km/h ល្បឿនកំណត់60km/h ខាងប៉ូលិសចរាចរណ៍ថត ល្បឿនឡានខ្ញុំ បង្ហាញភស្តុតាងថាខ្ញុំបើកបរល្បឿន86km/h (ខ្ញុំឆ្ងល់ អត់យល់ ហើយខ្ញុំក៏តវ៉ា មិនជឿលើភស្តុតាង ដែលប៉ូលិសថត បង្ហាញទេ )

ឈ្លោះប្រកែកគ្នាខ្លាំង សម្តីពួកគាត់កាចៗណាស់ ហាមាត់ច្បាប់ បិទមាត់ច្បាប់ សួររកប័ណ្ណបើកបរ ឯកសារផ្សេងៗ ដូចខ្ញុំអ្នកទោស ?

ខាងប៉ូលិសចរាចរណ៍ អោយខ្ញុំបង់លុយ 15 មឿនរៀល និងដក2ពិន្ទុ ខ្ញុំមិនព្រមដាចខាត់ ខ្ញុំខលទៅវិទ្យុ ABC និយាយរឿងនេះភ្លាម គ្រួសារខ្ញុំ ចូលក្នុងឡានឆែកកាមេរ៉ាសុវត្ថិភាព ពិនិត្យជាក់ស្ដែង ស្រាប់តែ ខាងប៉ូលិសចរាចរណ៍ថា ទៅចុះ អត់ខុសអីទេ ទៅបាន អត់ផាកពិន័យទេ ទៅៗ ចប់រឿង យីស ?

ប៉ូលិសចរាចរណ៍ជិត10នាក់ កៀបខ្ញុំអត់បាន មានប្រជាជនរងគ្រោះ និងជួបរឿងអយុត្តិធម៌បែបនេះច្រើនណាស់ តែគ្មានភស្តុតាងដើម្បីតវ៉ាទេ ព្រោះទីតាំងដែលផាកពិន័យហាមថតរូប ហាមថតសម្លេង តើប្រជាជនស្លូតត្រង់មានភស្តុតាងអី ដើម្បីតតាំង ?

នេះខ្ញុំខ្លាំងដាច់អហង្ការ ម៉ឺងម៉ាត់ និងមិនខ្លាចនិងតតាំង ខ្ញុំមិនខុស រួចពីក្រញាំបីសាចជញ្ជក់ឈាម ខ្ញុំសរសេរ post បែបនេះ អាចប្រឈមនិងរឿងផ្សេងទៀត តែខ្ញុំអត់ខ្លាចទេ ជារឿងពិតដែលខ្ញុំជួប ហើយវាជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ (រាជនី ធីតាសួគ៌)»។

តែអ្វីកាន់តែហួសចិត្តទៀតនោះ គឺក្រោយម្ចាស់ឡានខាងលើ បានបង្ហោះរឿងរ៉ាវនេះផ្ទុះឡើងកក្រើក ស្រាប់តែខាង ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបំភ្លឺថា តាមពិតទៅ ក្រុមប៉ូលិសទាំងនោះ គ្រាន់តែហៅឃាត់ ដើម្បីធ្វើការអប់រំប៉ុណ្ណោះ ពុំបានទាមទារផាកពិន័យដូចដែលម្ចាស់ឡានបានលើកឡើងនោះទេ ហើយក៏បានបញ្ជាក់នឹងស្វែងរកគណនីម្ចាស់ឡានដែលបានផុស ដើម្បីទៅធ្វើការបំភ្លឺ ហើយបើរកឃើញថា និយាយចោទប្រកាន់ មានចេតនាធ្វើឲ្យប៉ះពាល់កិត្តិយស ដល់មន្រ្តីនគរបាល​ជាតិ​ ពិសេសមន្ត្រីអនុវត្តច្បាប់ នឹងអនុវត្តតាមនីតិវិធីច្បាប់។

ទោះជាយ៉ាងណា ក្រោយឃើញខាងស្នងការខេត្តកំពង់ចាម បង្ហោះស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុករូបនេះ ឲ្យចូលខ្លួនមកបំភ្លឺពាក់ព័ន្ធករណីនេះ ស្រាប់តែសម៉ីខ្លួនម្ចាស់ឡានខាងលើ បានឆ្លើយតបទៅវិញភ្លាមៗដាក់ឡើងម៉ាឆ្ងាញ់ថា៖ «ថាមែនៗ ខ្ញុំនេះហើយ ស៊ើបអីទៀត កុំខាតពេលស្រាវជ្រាវអីទៀតគឺ ខ្ញុំ100% ជាម្ចាស់រថយន្តផ្ទាល់ ហី អត់ស្រាវជ្រាវ សមត្ថកិច្ចដែលប្រព្រឹត្តខុសទេ មកស្រាវជ្រាវរកខ្ញុំវិញ ? ខ្ញុំណឹងអ្នកទោស ?

ជួបរឿងផ្ទាល់ សួរពត៌មានពីខ្ញុំ ផ្ទាល់បាន គ្រប់ពេល តែខ្ញុំធ្វើការ ត្រូវខាតពេលទៅបំភ្លឺមែន ? ហើយម៉េចថាខ្ញុំ មិនឈ្លោះប្រកែក ? គឺឈ្លោះឡើងតឹងសរសៃកដាក់គ្នា តែខាងសមត្ថកិច្ចលឺថា ខ្ញុំខលទៅ វិទ្យុABC និង គ្រួសារខ្ញុំ ចូលទៅឆែកកាំមេរ៉ា ទើបសមត្ថកិច្ច អោយខ្ញុំទៅ លឿនៗ អត់អីទេ និយាយបែបណឹង មិនមែនអនុញ្ញាតអោយទៅងាយៗទេ គ្រប់គ្នាធ្លាប់ជួបហើយ គេដឹងគ្រប់គ្នា សំណេរ ការបកស្រាយខ្ញុំច្បាស់ៗហើយ ហៅខ្ញុំទៅបំភ្លឺអីទៀត ?

ខ្ញុំធ្វើការ ខ្ញុំមែនខ្លាចមិនហ៊ានទៅទេ តែខ្ញុំអត់ទំនេរនិងទៅ ហើយបើទៅក៏ខាតការចំណាយ និងពេលវេលាដែរ តើអោយខ្ញុំ បំភ្លឺម៉េចទៀត ?

ផេកដែលផុសណឹង Comment អត់កើត ឆាតចូលក៏មិនកើត ផុសដើម្បីអី ? ហើយសំណេររបស់ផេកនេះ លំអៀងម្លេះ? បើសិនការផុស សរសេរខ្ញុំអត់ពិត គឺជាអំពើរទុច្ចរិត រឿងចរាចរណ៍ ប្រុងបង្វិលទៅជារឿងផ្សេង ចុះបើការផុសរបស់ខ្ញុំជារឿងពិត និងអ្នកផ្សេងៗ នៅក្នុង Comment គេផ្សេងៗ ក៏ធ្លាប់ជួបរឿងដូចៗខ្ញុំចឹង តើដោះស្រាយ សំណងម៉េចវិញ ? ហើយធ្វើជាមេគេ អត់ចេះតាមដានការងារកូនចៅទេ? រឺសហការគ្នា? រឺ ចាំអោយប្រជាជនធម្មតា ធ្វើជាអ្នកស៊ើបការ តាមរកភស្តុតាងបញ្ជាក់ថា រាស្ត្ររងគ្រោះជូនមេៗ? បើអ្នកអនុវត្តច្បាប់ និយាយច្បាប់ កុំសរសេរលំអៀងបែបនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×