ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យដឹងថា នៅលើផ្ទៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២ អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ បណ្ដាខេត្តមួយចំនួននៅតំបន់ទំនាបកណ្ដាល និងតំបន់ភ្នំ មានសីតុណ្ហភាពពី ១៦-២៩°C ។
ថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅបន្តចុះត្រជាក់ ។
ក្រសួងធនធានទឹក បានបង្ហាញថា នៅក្នុងសប្ដាហ៍នេះ ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម ជំរុញឲ្យបរិយាកាសមាន ៖
១- តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមាមានពី ១៨-២០°C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
- អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ។
២- តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C
- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
- អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ,
- ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៧-១៨ °C ។
៣- តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
- អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម។
ក្រសួងធនធានទឹក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅបន្តចុះត្រជាក់នេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN