Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងសុភមង្គល៖ អាថ៌កំបាំង ៤យ៉ាង ពង្រឹងសម្ព័ន្ធស្នេហ៍ឱ្យផ្អែមល្ហែមឡើងវិញ សម្រាប់គូសង្សារមិនទាន់រៀបការ

spot_img

ពីមនុស្សមិនដែលស្គាល់គ្នា ក្លាយជាមនុស្សស្គាល់ចិត្តគ្នា ក្លាយជាគូស្នេហ៍នឹងគ្នា និងគិតថា បុរសម្នាក់នេះនឹងក្លាយជាគូជីវិតរបស់យើងរហូតដល់ចាស់មិនខាន ប៉ុន្តែ ការដែលមនុស្ស ២នាក់ចង់សេពគប់គ្នាបានយូរអង្វែង រមែងមានឧបសគ្គចូលមករារាំង ដែលប្រៀបដូចជាការពិសោធសម្ព័ន្ធស្នេហ៍ដូច្នោះដែរ ព្រោះថា រឹតតែសេពគប់គ្នាយូរទៅ រឹតតែមានអារម្មណ៍ស៊ាំធ្លាប់នឹងទង្វើផ្អែមល្ហែម ដែលមានចំពោះគ្នា រហូតដល់គិតថា វាគឺជាតួនាទីដែលត្រូវបំពេញ តែការធ្វើព្រងើយកន្តើយ ឬមានអារម្មណ៍ធម្មតាៗជាមួយសម្ព័ន្ធស្នេហ៍ វាអាចធ្វើឱ្យស្នេហារង្គោះរង្គើបាន។ ដូច្នេះ អ្នកណាដែលសេពគប់គ្នាមកយូរហើយ និងចង់ឱ្យស្នេហារបស់ខ្លួន រីកស្រស់បំព្រងឡើងជាថ្មីម្ដងទៀតនោះ ប្រហែលជាត្រូវសាកល្បងធ្វើតាមគន្លឹះសំខាន់ៗដូចតទៅនេះហើយ…

១-ចំណាយពេលវេលាជាមួយគ្នាឱ្យបានច្រើនឡើង
ក្នុងយុគសម័យដែលស្មាតហ្វូនលេបយកពេលវេលារបស់យើងអស់ច្រើនដោយមិនដឹងខ្លួន រហូតសឹងតែគ្មាននៅសល់ពេលសម្រាប់គូសង្សារ និងដោយសារតែសេពគប់គ្នាយូរមកហើយផងនោះ ធ្វើឱ្យម្នាក់ៗមានទីតាំងរបស់ខ្លួនឯងកាន់តែច្រើនឡើង ធ្វើឱ្យពេលវេលាដែលត្រូវជួបគ្នា មានកាន់តែតិចទៅ។ ដូច្នេះបើចង់រឹតចំណងស្នេហ៍ឱ្យស្អិតល្មួតឡើងវិញ មិនមែនជារឿងលំបាកឡើយ គ្រាន់តែឆ្លៀតពេលមកជួបគ្នា ធ្វើកិច្ចការងារផ្សេងៗជាមួយគ្នា ទុកស្មាតហ្វូននៅឱ្យឆ្ងាយពីខ្លួនមួយរយៈ ហើយសាកល្បងអង្គុយជជែកគ្នា ទៅមើលកុន ឬញ៉ាំបាយជាមួយគ្នា ដោយដៃមិនចាំបាច់កាន់ទូរស័ព្ទ ត្រឹមតែប៉ុនហ្នឹង ក៏ធ្វើឱ្យសេចក្ដីស្នេហាដ៏ល្អ ត្រឡប់មករីកស្រស់បំព្រងជាបណ្ដើរៗឡើងវិញមិនខាន។

២-ចេះពោលពាក្យសរសើរគូស្នេហ៍យ៉ាងស្មោះស្ម័គ្រ
យើងជឿថា មានគូស្នេហ៍ខ្លះ ពេលសេពគប់គ្នាយូរៗទៅ ក៏ស្គាល់ពោះវៀនពោះតាំងគ្នាអស់ ធ្វើឱ្យការនិយាយសរសើរគ្នាយ៉ាងស្មោះស្ម័គ្រ ក្លាយជារឿងពិបាក ព្រោះនៅក្នុងខួរក្បាល មានតែចំណុចមិនល្អរបស់ម្នាក់ៗ តែបើសិនជាសាកល្បងគិតថ្លឹងថ្លែងឡើងវិញឱ្យច្បាស់ថា តើហេតុអីបាន យើងសេពគប់បុរសម្នាក់នោះបានយូរដល់ថ្នាក់ហ្នឹង? ចម្លើយ គឺដោយសារតែគេមានចំណុចល្អ ច្រើនជាងចំណុចអាក្រក់ហ្នឹងឯង?។ ដូច្នេះ ពេលនៅជាមួយគ្នា ចូរពោលពាក្យសរសើរគេក្នុងរឿងល្អៗកន្លងមក និងនិយាយចេញមកយ៉ាងស្មោះស្ម័គ្រ ធានាថា បុរសម្នាក់នោះ ច្បាស់ជាមានអារម្មណ៍ថាមានមោទនភាព និងរឹតតែស្រឡាញ់អ្នកនាងខ្លាំងឡើងយ៉ាងពិតប្រាកដមិនខាន។

៣-មិនមែនថ្ងៃពិសេស ក៏អាច ស៊ើផ្រៃស៍ បានដែរ
រកអ្វីថ្មីៗប្លែកៗធ្វើជាមួយគ្នា ឬក៏តាមអៃឌៀមួយទៀត គឺការ ស៊ើផ្រៃស៍ បែបដែលគូស្នេហ៍របស់អ្នកនាងមិននឹកស្មានដល់។ មិនចាំបាច់មានហេតុផលថា ទាល់តែថ្ងៃពិសេសណាមួយ ទើបធ្វើឱ្យគេភ្ញាក់ផ្អើលនោះឡើយ ដូចជា បើអ្នកនាងមានអារម្មណ៍ថា ស្អែកនេះជាថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ដែលនឹងបាននៅជាមួយគ្នាពេញ ១ថ្ងៃនោះ ចូរសាកល្បងរៀបចំត្រៀមអ្វីបន្តិចបន្តួច ទុកធ្វើស៊ើផ្រៃស៍ ឱ្យគេនឹកចម្លែកចិត្តលេង ក៏វាជាវិធីមួយដែលជួយបំពេញបន្ថែមឱ្យជីវិតគូរីកស្រស់ និងផ្អែមល្ហែមថែមឡើងដែរ។

៤-មិនធ្វើខ្លួនជាថ្នាំពុលដាក់គូស្នេហ៍
បើមានអារម្មណ៍ថា ស្នេហារបស់យើងទាំង២ ហាក់ដូចជាដើរមកដល់ចំណុចឆ្អែតហើយ ដូចជាពេលនៅជាមួយគ្នា មានអារម្មណ៍ដូចនៅជាមួយមិត្តស្គាល់ចិត្ត លែងរំភើបញាប់ញ័រ ទោះជាខំព្យាយាមធ្វើយ៉ាងពេញទំហឹងហើយក៏ដោយនោះ ការធ្វើឱ្យមានសេចក្ដីសុខជាមួយគ្នា ១វិធីទៀត គឺការធ្វើឱ្យគូស្នេហ៍មានអារម្មណ៍ថា អ្នកនាង គឺជាថាមពលបូក។ កុំធ្វើខ្លួនដូចជាថ្នាំពុលពេលនៅជាមួយគ្នា ព្រោះវានឹងធ្វើឱ្យគេមានអារម្មណ៍ទើសទាល់ ធុញទ្រាន់ គ្មានសេចក្ដីសុខ រហូតដល់ចង់តែបំបែកខ្លួនចេញទៅឆ្ងាយម្នាក់ឯង។ បែបហ្នឹងមិនល្អទេ។

ដោយសារតែសេចក្ដីស្នេហាដែលនៅជាមួយគ្នាយូរមកហើយ វាធ្វើឱ្យមានភាពស៊ាំធ្លាប់ រហូតបាត់ភាពរំភើបញាប់ញ័រអស់នោះ ចូរកុំរង់ចាំឱ្យកាន់តែឃ្លាតគ្នាឆ្ងាយជាងហ្នឹងទៀតអី ព្យាយាមកែសម្រួលខ្លួនចូលរកគ្នាយ៉ាងសន្សឹមៗវិញ ព្រោះក្ដីស្នេហ៍ដែលខំប្រឹងទប់ប្រគងមកយូរហើយនោះ វានឹងរង្គោះរង្គើ ហើយអាចនឹងបែកបាក់គ្នា ដោយសារតែម្នាក់ៗលែងយកចិត្តទុកដាក់ចំពោះគ្នា ហើយដល់ពេលនោះ ចង់ដង្ហោយហៅឱ្យត្រឡប់មកវិញ ក៏ប្រហែលមិនមែនជារឿងងាយស្រួលឡើយ៕

Happy and loving mature caucasian couple enjoying a romantic date at the beach together on a sunny day. Cheerful affectionate husband hugging arm around wife while bonding on vacation outdoors
spot_img
×