ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយ នូវសម្រស់របស់តារាសម្ដែង សាត រស្មី ដែលថ្វីបើនាងមានវ័យច្រើនបន្តិចទៅហើយក្ដី ក៏ប៉ុន្តែសម្រស់របស់នាង នៅតែក្មេងជាងវ័យ និងគួរឱ្យស្រឡាញ់បំផុត ។
គ្មានអ្វីចម្លែកឡើង សម្រាប់សម្រស់របស់ សាត រស្មី ខណៈដែលនាងត្រូវបានគេដឹងថា បានកាត់ទៅរកម្ដាយដែលមានសម្រសស្រស់ផូផង់មិនចាញ់កូនស្រីប៉ុន្មានឡើយ ថ្មីបើគាត់មានវ័យចំណាស់ និងឈានដល់មានកូនធំៗទៅហើយ ។
ម្ដាយរបស់ សាត រស្មី មានឈ្មោះ វណ្ណី ហើយដោយសារតែសម្រស់របស់គាត់នៅតែស្អាត និងក្មេងជាងវ័យដូចនេះ បានធ្វើឱ្យមហាជនយល់ច្រឡំថា ជាបងស្រីរបស់ សាត រស្មី ទៅវិញ ៕សាវុធ