Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​​នគរបាល​ការពារ​ព្រំដែន​ ឃាត់ខ្លួន​​ជនជាតិឥណ្ឌូ​នេ​ស៊ី​​៨​នាក់​ បម្រុង​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ ឯមេខ្យល់​ ​រត់គេចខ្លួន​បាត់

spot_img

​បន្ទាយ​មាន​ជ័យ​ ៖​ នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៣​ ម៉ោង​១៨​និង​៣០​នាទី​ កម្លាំង​នគរបាល​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ និង​កម្លាំង​ប៉ុស្តិ៍​សិលា​ខ្មែរ​ បាន​ស្ទាក់​ឃាត់​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ចំនួន​០៨​នាក់​(​ប្រុស​)​ខណៈ​ពួក​គេ​បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ នៅ​ត្រង់​ចំណុច​ខាងលិច​ប៉ុស្តិ៍​ប្រហែល​៥០០​ម៉ែត្រ​ ភូមិ​សិលា​ខ្មែរ​ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ។​ ចំណែក​មេខ្យល់​បាន​គេចខ្លួន​បាត់​ ។​

​បន្ទាប់​ពី​ឃាត់ខ្លួន​ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ខាងលើ​ត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការ​វរ​:​ ដើម្បី​សួរនាំ​ និង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្ដោះអាសន្ន​ និង​រង់ចាំ​បទបញ្ជា​ថ្នាក់លើ​អនុវត្ត​បន្ត​តាម​នីតិវិធី​ ។

សូមបញ្ជាក់ថា យោង​ការ​ណែនាំ​និង​ការ​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ កម្លាំង​នគរបាល​ទាំងអស់​ត្រូវ​ទប់ស្កាត់​បង្ក្រាប​ រាល់​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់​ និង​បទ​ល្មើ​នានា​កន្លង​មក​ ​៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×