ថ្វីបើបច្ចុប្បន្នអ្នកនាង កែវ ចាន់និមល កំពុងរវល់ខ្លាំជាមួយការងារជាពិធីការិនីក្នុងកម្មវិធីជាច្រើននៅស្ថានីយទូរទស្សន៍ហង្សមាស ក៏អ្នកនាងនៅតែមិនភ្លេចផ្ដល់ជូនភាពសប្បាយរីករាយ និងកក់ក្ដៅជូនក្រុមគ្រួសារដែរ ដែលជារឿយៗគេឃើញពិធីការិនីល្បីឈ្មោះរូបនេះ បង្ហាញខ្លួនជាមួយស្នាមញញឹមក្នុងដំណើរកម្សាន្តជាមួយគ្រួសារជានិច្ច ។
ជាក់ស្ដែងកាលពីយប់មិញនេះ អ្នកនាង ចាន់ កែវនិមល ក៏បានរៀបចំកម្មវិធីខួបកំណើតឲ្យកូនស្រីខ្លួន យ៉ាងសាមញ្ញ ជាមួយនឹងក្រុមគ្រួសារដែលពោរពេញទៅដោយស្នាមញញឹម យ៉ាងមានសុភមង្គល ។
ខាងក្រោមនេះ គឺជាទិដ្ឋភាពពិធីខួបកំណើរកូនស្រីអ្នកនាង កែវ ចាន់និមល ជាលក្ខណៈគ្រួសារ ប៉ុន្តែប្រកបដោយភាពសប្បាយរីករាយបំផុត ។ សាវុធ