មេដឹកនាំហ្វីលីពីន រ៉ូទ្រីហ្គូ ដូធឺតេ (Rodrigo Duterte) បាននិយាយថារូបគាត់ធ្លាប់ចាក់សម្លាប់មនុស្ស កាលគាត់នៅវ័យជំទង់។
មុនពេលកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីភិច ដែលធ្វើឡើងនៅក្នុងប្រទេសវៀតណាម លោក ដូធឺតេ បាននិយាយប្រាប់ប្រជាជនហ្វីលីពីនមួយក្រុមនៅទីនោះថា គាត់ធ្លាក់ចាក់សម្លាប់មនុស្សកាលគាត់នៅអាយុ ១៦ឆ្នាំ។
លោកនិយាយថា លោកមិនខ្លាចនឹងចូលគុកនោះទេ ហើយលោកក៏បាននិយាយរឿងចាក់សម្លាប់មនុស្ស ដើម្បីបញ្ជាក់ពីការអះអាងរបស់លោក។
លោកថ្លែងថា ពេលឈ្លោះគ្នា គាត់បានចាក់សម្លាប់មនុស្ស ហើយពេលនោះគាត់ទើបតែមានអាយុ ១៦ឆ្នាំ។ គាត់ឈ្លោះគ្នាដោយសារតែការមើលមុខគ្នាប៉ុណ្ណោះ។
ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីមក លោក បានប្រកាសសង្គ្រាមប្រឆាំងនឹងគ្រឿងញៀន ដោយមានប្រតិបត្តិការទូទាំងប្រទេសដើម្បីលុបបំបាត់គ្រឿងញៀន ហើយសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក បណ្តាលឲ្យមានមនុស្សរាប់ពាន់នាក់ស្លាប់ និងច្រើននាក់ទៀតត្រូវចាប់ខ្លួន។
វិធានការរបស់លោក ទទួលរងការរិះគន់ជាច្រើនពីសំណាក់អង្គការសិទ្ធិមនុស្ស និងមេដឹកនាំប្រទេសផ្សេងៗ ប៉ុន្តែលោកអះអាងថា មិនខ្វល់ពីបញ្ហាសិទ្ធិមនុស្សឡើយ។
ទោះយ៉ាងណា អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន ឈ្មោះ Harry Roque បានថ្លែងប្រាប់បណ្តាញសារព័ត៌មានអាមេរិច CNN នៅហ្វីលីពីនថា “ខ្ញុំគិតថា វាគ្រាន់តែជាការលេចសើចប៉ុណ្ណោះ”៕ សុភ័ក្ត្រ