Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីនគរបាលម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកHilux Revo ទៅបុ.កទ្រូងផ្លូវបង្គោលភ្លើង

ភ្នំពេញ ៖ មន្រ្តីនគរបាលម្នាក់ដែលគេសង្ស័យថា ស្រវឹងស្រាបានបើករថយន្តម៉ាកHiluxRevoមួយគ្រឿង ក្នុងល្បឿនលឿនដូចហោះទៅបុ.កនឹងរបាំងថ្មពុះចែកផ្លូវ បា.ក់ចំនួន២កង់ និងហោះទៅបុ.កផ្ទប់នឹងបង្គោលភ្លើងមួយដើមទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្ថិត នៅតាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក hiluxReVOមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BV-1797 បើកបរដោយបុរសជាមន្រ្តីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ម៉ៅសេទុងក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតហោះទៅបុករបាំងថ្មពុះចែកផ្លូវយ៉ាងពេញទំហឹង បា.ក់ចំនួន២កង់ រួចទៅបុ.កផ្ទប់នឹងបង្គោលភ្លើងមួយដើមទៀត បណ្តាលឲ្យរថយន្តទើរជាប់ទៅមុខលែងរួច និងខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹក បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីរថយន្តបង្កចូលខ្លួន មកដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×