Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តlexusRX350 បើកលឿនទៅបុ.ករបាំងថ្មពុះចែកផ្លូវក្រឡាប់ទៅប៉ះម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសស្រាល

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកlexusRX350មួយគ្រឿង ក្នុងល្បឿនលឿនដូចហោះបានរេចង្កូតទៅបុ.ករបាំងថ្មពុះចែកផ្លូវបា.ក់៣កង់ ក្រឡាប់រថយន្តទៅប៉ះនិងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យ៣នាក់រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកLexusRX350 ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ2BG-9960បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើក្បែរនឹងស្តុបទេពផន ពុំដឹងថារថយន្តឬក៏នាក់បើកបរមានបញ្ហាអ្វីនោះទេក៏បានរេចង្កូត ទៅបុ.កនឹងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបា.ក់ចំនួន៣កង់ប៉ើង ខ្ទាតទៅផ្លូវម្ខាងទៀត ទៅប៉ះនិងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាស្គុបពីពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1GR-7826 ជិះដោយយុវជន៣នាក់ ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នា ពីជើងមកត្បូងបណ្តាលឲ្យដួលរងរបួសស្រាល ចំណែករថយន្តបង្កវិញ ក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ រីឯម្ចាស់រថយន្តបង្កវិញ បានបើកទ្វារត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល៕ រក្សាសិទ្ធិដោយ ៖ សា មេត

×