Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងសុភមង្គល៖ ចំណុចល្អ ៥យ៉ាង សម្រាប់កំលោះៗ ដែលមានគូស្នេហ៍ “ចាស់” ជាង

spot_img

ចង់និយាយថា ស្នេហាអាចកើតឡើងបានដោយមិនប្រកាន់អាយុ និងឋានៈក្នុងសង្គមឡើយ បើសិនជាវាកើតចេញពីបេះដូងដែលបាញ់តម្រង់រកគ្នាទៅវិញទៅមកយ៉ាងពិតប្រាកដ ដូច្នេះហើយទើបវាមិនមែនជារឿងប្លែកឡើយ ដែលយើងតែងបានឃើញគូស្នេហ៍ខុសវ័យជាច្រើន ដែលអាយុមិនមែនជាឧបសគ្គចំពោះសេចក្ដីស្នេហារបស់ពួកគេឡើយ។ អីឡូវ យើងនាំគ្នាមកដឹង អំពីចំណុចល្អៗ ៥យ៉ាងនៃការមានគូស្នេហ៍អាយុច្រើនជាង ថាតើមានអ្វីខ្លះទៅ?
១-មានការរិះគិតបែបមនុស្សចាស់
កំលោះៗណាដែលមានគូស្នេហ៍អាយុច្រើនជាង ភាគច្រើនតែងពេញចិត្តលើការសម្រេចចិត្តដែលពិតប្រាកដច្បាស់លាស់ និងភាពជាមនុស្សចាស់ដែលបង្កប់នៅក្នុងខ្លួនគូស្នេហ៍របស់គេ ហើយដែលសំខាន់នោះគឺ ស្ត្រីអាយុច្រើនជាង ច្រើនតែចេះរៀបចំផែនការអនាគតបានល្អ មានភាពអត់ធ្មត់ខ្ពស់ចំពោះរឿងផ្សេងៗ និងបើសិនត្រូវការពាក្យណែនាំ មិនថាតែរឿងការងារ ឬរឿងក្រុមគ្រួសារនោះទេ អាចនិយាយបានថា នាងមានភាពត្រៀមរួចជាស្រេច ក្នុងការផ្ដល់នូវចម្លើយដែលល្អបំផុតចំពោះអ្នកយ៉ាងពិតប្រាកដ។ ដូច្នេះហើយ ទើបមិនមែនជារឿងប្លែកឡើយ ដែលស្ត្រីអាយុច្រើន បច្ចុប្បន្ននេះ បានគ្រប់គ្រងបេះដូងកំលោះៗយើងមួយចំនួនរួចទៅហើយ។

២-ចូលជាមួយក្រុមគ្រួសារអ្នកបានល្អ
ធ្លាប់សង្កេតឃើញដែរទេ នារីៗដែលមានអាយុច្រើន នាងតែងតែផ្ដល់ភាពសំខាន់ជាមួយក្រុមគ្រួសារមុនគេ។ បើសិនជាអ្នក ចង់នាំទៅបង្ហាញ ឬណែនាំនាងឱ្យក្រុមគ្រួសាររបស់អ្នកបានស្គាល់នោះ នាងច្រើនតែមិនសូវបដិសេធឡើយ និងថែមទាំងចូលចុះជាមួយចាស់ៗបានល្អ បែបមិនចាំបាច់និយាយគ្នាច្រើនទៀតផង ព្រោះម្នាក់ៗយល់ពីគ្នាទៅវិញទៅមក និងធានាថា ទាំងក្រុមគ្រួសាររបស់អ្នក និងគូស្នេហ៍របស់អ្នក នឹងកាន់តែឆាប់ស្និទ្ធស្នាលគ្នាខ្លាំងឡើងយ៉ាងពិតប្រាកដ។

៣-មិនហួងហែង និងផ្ដល់ភាពឯកជនដល់គូស្នេហ៍
បើសិនសេពគប់ស្ត្រីដែលអាយុតិចជាងខ្លួន ភាគច្រើនខាងស្រី ហាក់ដូចជាហួងហែងគូស្នេហ៍ខ្លាំងណាស់ បើអ្នកចង់ទៅណា នាងនឹងតាមទៅដែរយ៉ាងស្អិតដូចសត្វតុកកែមិនខាន តែបើសេពគប់ស្ត្រីដែលអាយុច្រើន ជាង នាងនឹងយល់ចិត្ត និងផ្ដល់ទីតាំងផ្ទាល់ខ្លួនរបស់អ្នកច្រើនជាង ធ្វើឱ្យអ្នកកំលោះៗ ដែលស្រឡាញ់ឥស្សរភាពមួយចំនួន លួចចែករំលែកបេះដូងទៅឱ្យស្ត្រីអាយុច្រើនជាងខ្លួនយ៉ាងងាយស្រួល។

៤-ភាពត្រៀមខ្លួនរួចជាស្រេច
សុំទទួលស្គាល់ថា ស្ត្រីដែលអាយុច្រើន នាងតែងមានភាពត្រៀមរួចជាស្រេចក្នុងរឿងការងារ មានគ្រឹះខាងហិរញ្ញវត្ថុរឹងមាំ ដោយសារតែនាងចេញប្រឡូកការងារមុន ដូច្នេះបើសិនជាបានរួមរស់នៅជាមួយនាង ធានាថារឿងធុញតប់តានតឹងផ្សេងៗ អាចនឹងធូរស្រាលឡើងមិនខាន។

៥-ឱកាសក្បត់ចិត្ត មានតិចជាងស្ត្រីអាយុតិច
បើសិនអ្នកមិនចង់ក្លាយជាជម្រើសរបស់អ្នកណា ការសេពគប់ស្ត្រីអាយុច្រើនជាង គឺពិតប្រាកដបំផុត ព្រោះឱកាសដែលនាងនឹងក្បត់ចិត្តអ្នក មានតិចជាងស្ត្រីអាយុតិច ឬអាយុស្មើគ្នា នេះគឺដោយសារតែមួយផ្នែក នាងបានឆ្លងកាត់ជីវិតមកច្រើន ទើបនាងផ្ដល់ភាពសំខាន់ចំពោះសម្ព័ន្ធភាពរបស់ស្នេហាក្នុងរយៈពេលយូរ ខ្លាំងជាងការសេពគប់គ្រាន់តែសប្បាយមួយភ្លែតៗ។

បានដឹងពីចំណុចល្អៗ របស់ការមានគូស្នេហ៍អាយុច្រើនជាងរួចហើយ អីឡូវនេះ វាស្ថិតនៅលើខ្លួនអ្នកហើយ ថាតើនឹងសេពគប់នារីដែលអាយុតិចជាង ឬច្រើនជាង? តែយ៉ាងណាក្ដី យើងសូមជូនពរឱ្យសមបំណងប្រាថ្នាក្នុងរឿងស្នេហាគ្រប់ៗគូទាំងអស់ណាចា៎ស…៕

spot_img
×