Monday, June 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធ្លាយ​រូប​សម្រស់​របស់​ក្មួយៗ​ស្រី តារាចម្រៀង ខេមរៈ សិរីមន្ត ស្អាត​មិន​ចេញ​តារា​ប៉ុន្មាន​ឡើយ

​បន្ទាប់ពី​ចូលក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស តារាចម្រៀង​ដ៏​ល្បី ខេមរៈ សិរីមន្ត ក្លាហាន​ហ៊ាន​បង្ហាញមុខ​ភរិយា​របស់ខ្លួន​ជា​សាធារណៈ ដែល​ត្រូវបាន​គេ​ដឹងថា ក្រៅពី​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង លោក​ក៏​ជោគជ័យ​លើ​មុខ​ជំនួញ​ផងដែរ ។

​ក្រៅពីនេះ គេ​ក៏​បានឃើញ​លោក ខេមរៈ សិរីមន្ត បង្ហាញ​ពី​ភាព​រីករាយ និង​កក់ក្ដៅ​ជាមួយ​ក្រុមគ្រួសារ ភរិយា និង​កូន​ផងដែរ មិនតែប៉ុណ្ណោះ គេ​បានដឹងថា តារាចម្រៀង​រូបនេះ មាន​ក្មួយ​ស្រី ២​នាក់​ផងដែរ ដែលមាន​វ័យ​ក្រោម ១៨​ឆ្នាំ ប៉ុន្តែ​រូប​សម្រស់​ពិតជា​ស្រស់ស្អាត​គួរឱ្យ​ស្រឡាញ់​ខ្លាំងណាស់ ។

​យោងតាម​រូបថត​មួយចំនួន បានបង្ហាញ​ឱ្យឃើញ​ពី​ការតុបតែង​ខ្លួន របស់​យុវតី​ទាំង ២​នាក់ ពិតជា​ទាក់ទាញ និង​ទាន់សម័យ ដែល​បង្ហាញឱ្យឃើញថា ពួកគេ​មាន​ដុង​សិល្បៈ​មិន​ចាញ់​ឪពុកមារ​ប៉ុន្មាន​ឡើយ ៕ សាវុធ​

   

 

×