Wednesday, March 29, 2023

សុខភាពយើង៖ ហេតុអ្វីត្រូវពិនិត្យសុខភាព មុនរៀបការ?

spot_img

នៅពេលសេចក្តីស្នេហា ធ្វើដំណើរមកដល់ចំណុច ដែលត្រូវឈានឆ្លងផុតពាក្យថា នៅម្នាក់ឯងហើយនោះ គឺមានន័យថា ពេលនោះសញ្ញារបស់ការមានគូជីវិត បានចាប់ផ្តើមឡើងហើយ។ តែឈប់សិន! កុំអាលដើរទៅមុខ ញញឹមពព្រាយ ត្រៀមរៀបចំពិធីមង្គលការយ៉ាងប្រញាប់ប្រញាល់ពេកអី បើសិនជាសាមីខ្លួនទាំង ២នាក់ នៅមិនទាន់បានឆ្លងកាត់ដំណាក់កាលសំខាន់មួយ នោះគឺការពិនិត្យសុខភាពមុនរៀបការ។
តែសំនួរដែលនឹងកើតឡើងនៅក្នុងចិត្តមនុស្សជាច្រើននៅពេលនោះគឺ ហេតុអីចាំបាច់ពិនិត្យសុខភាពមុនពេលរៀបការ និងតើវាមានភាពចាំបាច់ប៉ុនណាទៅ?
ចម្លើយ មានដូចតទៅ…

១.មិនមែនមិនទុកចិត្តគ្នាទេ គ្រាន់តែចង់ឱ្យមានសុវត្ថិភាពទាំង ២នាក់ប៉ុណ្ណោះ
យ៉ាងណាៗ ជិតនឹងក្លាយជាគ្រួសារតែមួយហើយ ទើបចង់ឱ្យសប្បាយចិត្តទាំង ២នាក់ថា គ្មាននរណាម្នាក់មានរោគភ័យអ្វីទាំងអស់ ដូច្នេះគួរតែពិនិត្យឱ្យដឹង មិនមែនដើម្បីតែខ្លួនយើងម្នាក់ទេ តែ គឺដើម្បីមនុស្សដែលយើងស្រឡាញ់ផងដែរ។ ពេលសុំឱ្យគេទៅពិនិត្យសុខភាពជាមួយយើង ត្រូវប្រើពាក្យសម្ដីពីរោះពិសា គួរឱ្យចង់ស្តាប់ កុំប្រើពាក្យសម្ដីណាដែលធ្វើឱ្យគេមានអារម្មណ៍ថា ដូចត្រូវយើងចាប់កំហុសឱ្យសោះ ព្រោះការទៅពិនិត្យរាងកាយក្នុងគ្រានេះ អ្នកទាំង២ ត្រូវចូលទៅទទួលការត្រួតពិនិត្យជាមួយគ្នា ហើយក៏មិនមែនពិនិត្យដើម្បីនរណាម្នាក់ដែរ តែពិនិត្យដើម្បីសុវត្ថិភាព និងភាពរឹងមាំស្ថិតស្ថេរនៅក្នុងជីវិតគូរបស់អ្នកទាំង២ ហ្នឹងឯង។

២.ចង់ធ្វើជាម្តាយគេ ត្រូវថែទាំសុខភាព
មិនថាផែនការរបស់អ្នកជាមួយអនាគតស្វាមី ត្រូវការចង់បានកូននៅពេលណា ក្រោយពេលរៀបការហើយភ្លាម ឬរង់ចាំមួយរយៈធំសិន ឬរង់ចាំឱ្យអ្វីៗគ្រប់គ្រាន់ជាងសព្វថ្ងៃសិន សឹមយកកូន ឬក៏មានផែនការបែបណាក៏ដោយ តែអនាគតកូនក្រមុំខ្លួនឯង ក៏ត្រូវតែពិនិត្យសុខភាពដែរ គឺពិនិត្យ ដើម្បីមើលភាពត្រៀមខ្លួនជាស្រេចនៃការធ្វើជាម្តាយគេ ជាពិសេសចំពោះអនាគតកូនក្រមុំ ដែលមានរោគប្រចាំកាយ ព្រោះថា នៅពេលចង់បានកូន អត្រាប្រឈមរបស់រោគ ដែលនឹងកើតឡើងខណៈពេលមានគភ៌ នឹងរឹតតែកើនឡើងខ្ពស់។ ដូច្នេះគួរពិនិត្យមើលយ៉ាងលម្អិត ដើម្បីមើលពីសភាវរបស់រាងកាយទាំងមូលថា តើមានសុវត្ថិភាព និងស័ក្តិសមមានបុត្រហើយឬនៅ?

៣.បើស្រឡាញ់ខ្លួនឯង ត្រូវរអែងពិនិត្យសុខភាព
មនុស្សជាច្រើនគិតថា ត្រូវនាំអនាគតកូនកំលោះ ទៅពិនិត្យសុខភាព ដើម្បីសុវត្ថិភាពរបស់ជីវិតគូនាពេលអនាគត និងពិនិត្យតែកូនកំលោះម្នាក់ទេ ចំណែកអនាគតកូនក្រមុំគ្រាន់តែជូនទៅ និងនៅអង្គុយចាំធម្មតា។ យើងចង់ជម្រាបថា បើគិតបែបហ្នឹង មិនបានទេ ខុសធំណាស់! ព្រោះយ៉ាងណាៗ ក៏មកដល់ពេទ្យទាំង ២នាក់ហើយ គួរពិនិត្យជាមួយគ្នាតែម្តងទៅ ដើម្បីឱ្យបានដឹងទាំង ២នាក់ថា យ៉ាងណាៗ និងគិតថា ដូចជាការពិនិត្យសុខភាពប្រចាំឆ្នាំទៅចុះ ដើម្បីក្រែងលោឃើញមានអ្វីខុសប្រក្រតីក្នុងរាងកាយ នឹងអាលបានព្យាបាលទាន់ពេលវេលា។

ការរៀបការ មិនមែនគ្រាន់តែជាការអង្វរសុំរៀបការ ហើយរៀបចំពិធីមង្គលការ ឱ្យគេឯងបានដឹងថា មានស្វាមី-ភរិយា ១គូ ចាប់កំណើតឡើងហើយប៉ុណ្ណោះទេ តែការរៀបការមានន័យថា ជាការដែលទាំង ២នាក់ត្រូវរួមរស់នៅមួយគ្នា រហូតដល់ដង្ហើមចុងក្រោយនៃជីវិត។ ដូច្នេះ ប្រហែលជាមិនចាំបាច់ប្រាប់ច្រើនទេថា តើការពិនិត្យសុខភាពមុនរៀបការនេះ វាសំខាន់ប៉ុនណានោះ!៕

Female doctor consulting young couple patients in fertility clinic about IVF or IUI. Doctor encourages and assures the young couple that everything will be fine. Concept of artificial insemination.
Black female doctor talking to a couple while wearing protective face mask during counseling at doctor’s office.
SSUCv3H4sIAAAAAAAEAJ2RwW6EIBCG7036DoazJuCi1r7KpocBpnayrjSA2zQb370gmnDujf+b+WH+4fn6UlVMgSfN3qtnUlHTPK8+OAhkl4h5fXA0FKwjmBNMbNsrzAcIq0efrjiQhoBT7M3w8J/vXLOuzsJejI5YYqwumF/Vzk601f925sPHGQUmXPTvPnARxOGMkINccyu7/QR09zLagwzaQsNqyBYpH1bDnAyX4uZvR5qWqbDZ8IWu3Fhcub0XYLFhn+QIxkxcaZLiInrZ8kGMg+z5MAjBzm+w+kamnJVMcig5dp8cVAMAXSNVPzTQvbVNr4TsOI661TxuavsDEQsEsQ4CAAA=
Young patient reading a magazine in the doctor’s waiting room
×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២