Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឲ្យ​បន្ទោស​អ្នកណា!? អាណិត​ណាស់ លោក​អើយ ម្ចាស់ផ្ទះ​ទ្រ​ហ៊ោ​យំ​ដូច​អក​ព្រាត់​ទ្រនំ ក្រោយ​ឃើញ​ផ្ទះ​ត្រូវ​បា-ក់​ស្រុ-ត​អស់បែប​នេះ

spot_img

នេះជាហេតុការណ៍បាក់ស្រុកដីដ៏រន្ធត់ ដែលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៣ ខ្នង ត្រូវបាក់ចូលក្នុងទន្លេ រងការខូចខាតគ្មានសល់ ក្នុងនោះមានផ្ទះថ្មដ៏ធំ១ខ្នង ដែលឃើញហើយពិតជាគួរឲ្យសោកស្តាយជាខ្លាំង។ ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២​ ខែមករា ឆ្នាំ​២០២៣ ស្ថិតនៅភូមិជំនិក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

បើតាមលោក យុទ្ធ សាវី តារាចម្រៀងដ៏ល្បីឈ្មោះតាមអកកេះ ដែលបានទៅកាន់ទីតាំងកើតហេតុផ្ទាល់ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ពុំមានមនុស្សណាម្នាក់ រងរបួសនោះទេ ដោយសារតែម្ចាស់ផ្ទះបានចេញទៅធ្វើការអស់ហើយ ដែលពិតជាសំណាងខ្លាំងណាស់។

តែអ្វីដែលកាន់តែរំជួលចិត្ត និងអាណិតអាសូរជាខ្លាំងនោះ គឺម្ចាស់ផ្ទះ ម្នាក់ៗបានយំឡើងទ្រហឹងដូចអកព្រាត់ទ្រនំ ក្រោយពីបានឃើញផ្ទះរបស់ពួកគាត់ ស្ថិតក្នុងស្ថានភាពបែកបាក់ខ្ទេចខ្ទីបែបនេះ ដោយពួកគាត់បានពោលពាក្យគួរឲ្យស្រណោះថា «ខ្ទេចខ្ទីអស់ហើយលោកអើយ គ្មានសល់អ្វីទៀតទេ ផ្ទះខ្ញុំ…»។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលករណីនេះបានកើតឡើង គឺកាលពីឆ្នាំមុន ក៏មានផ្ទះឈើប្រជាពលរដ្ឋ១ខ្នង នៅក្នុងឃុំកំពង់ពពិល បានបាក់ចូលទៅក្នុងទន្លេផងដែរ។ ហេតុនេះ សូមបងប្អូនមានប្រុងប្រយ័ត្ន ជាពិសេសការសាងសង់ផ្ទះធំៗនៅតាមបណ្តោយដងស្ទឹង-ទន្លេ សូមមានការគិតពីហានិភ័យឡើងវិញផង ព្រោះគ្រោះធម្មជាតិកើតឡើងពីមួយឆ្នាំទៅមួយឆ្នាំមើលមិនឃើញនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×