Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបោះឆ្នោត ថ្ងៃ​២៩​កក្កដា​២០១៨ នឹង​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ តែ​បណ្តា​គណបក្សនយោបាយ ដទៃទៀត ពិតជា​មានឱកាស​

​ភ្នំពេញ​៖ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​រាជធានី បាន​លើកឡើងថា កន្លងមក បក្សប្រឆាំង បាន​ប្រើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ នេះ​ជា​ទង្វើ​ល្មើសច្បាប់ ដែល​ត្រូវតែ​រំលាយ​ចេញ ដោយ​ច្បាប់ ហើយ​ការបោះឆ្នោត​នា ថ្ងៃទី ២៩​កក្កដា​២០១៨ នឹង​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ទេ តែ​បណ្តា​គណបក្សនយោបាយ​ដទៃទៀត ពិតជា​មានឱកាស​។​

​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មី លោក ប៉ា​សុជាតិ​វង្ស បានបញ្ជាក់​ជូន មន្ត្រី​បុគ្គលិក មន្ទីរ​សុខាភិបាល​រាជធានី ចំនួន ៦៥០​នាក់ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​១០​វិច្ឆិកា បន្ថែមទៀតថា​៖ ការបោះឆ្នោត​នា ថ្ងៃទី ២៩​កក្កដា​២០១៨ ខាងមុខនេះ នឹង​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ទេ ។​តែ​បណ្តា​គណបក្សនយោបាយ​ដទៃទៀត ពិតជា​មានឱកាស​ចូល​រួម​ប្រកួតប្រជែង​ដោយ​សុចរិត ត្រឹមត្រូវ យុត្តិធម៌ សមស្រប តាម​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង រដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បន្តថា បដិវត្ត​ព៌​ណ គឺជា​ទង្វើ​ខុសច្បាប់ ជា​អំពើ​ក្បត់ជាតិ វា​បំផ្លាញ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ជាតិ​យ៉ាងពិត​ប្រាកដ បើសិនជា​យើង​មិនបាន​ទុបស្កាត់ វា​ទាន់ពេលវេលា​ទេនោះ ករណីនេះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ទទួលខុស ត្រូវ​នូវ​អំពើ​ក្បត់​របស់ខ្លួន​ចំពោះមុខ​ច្បាប់ ក៍​ប៉ុន្តែ​សំរាប់​បងប្អូន​ជា​ក្រុមប្រឹក្សា​គ្រប់​ជាន់ថ្នាក់ និង​សកម្មជន ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ មិន​គ្រាន់តែ គ្មាន​កំហុស​ប៉ុណ្ណោះ​ទេ តែ​បាន​ក្លាយជា​ជន រងគ្រោះ ដែល​ត្រូវ​មេបក្ស​ខ្លួន​បោកប្រាស់ ប្រើ​ជា​ឧ​បករ​ណ៏​បំរើ​ផលប្រយោជន៍​ឲ្យ​បរទេស ក្បត់ប្រជាជន​ឯង ឲ្យ​ចូលរួម​ធ្វើ​” បដិវត្ត​ពណ៌​” បំផ្លាញ​សុខសន្តិភាព និង​កិច្ច​អភិវឌ្ឍ​ជាតិ​មាតុភូមិ​។

​សូម​បងប្អូន​កុំ​ចាញ់បោក​ថ្នាក់ ដឹកនាំ​គណបក្ស CNRP ទៀត គណបក្ស​ប្រជាជន បានផ្តល់​ឱកាស​ហើយ សូម​ប្រញាប់​មក​រួម​ជីវភាព​នយោបាយ​ជាមួយ CPP ដើម្បី​បានទទួល​តំណែង​ជា​ក្រុមប្រឹក្សា ឬ​ជា​មេឃុំ​- ចៅសង្កាត់ ដើម្បី​មានឱកាស​បំរើប្រជាជន​បន្តទៀត ព្រោះថា CNRP នឹងត្រូវ​រំលាយ ១០០% គ្មាន​ការសង្ស័យ​ឡើយ​។​

​លោកប៉ា សុជាតិ​វង្ស ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​រាជធានី បាន​បញ្ជាក់ថា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ទទួល ខុសត្រូវ​ចំពោះ​ទង្វើ​ល្មើសច្បាប់​របស់ខ្លួន ។ តែ​ដោយឡែក ចំពោះ​បងប្អូន​ជា​ក្រុមប្រឹក្សា​គ្រប់​ថ្នាក់ និង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ មិន​គ្រាន់តែ​គ្មាន​កំហុស​ប៉ុណ្ណោះ​ទេ តែ​បាន​ក្លាយជា​ជនរងគ្រោះ ដែល​ត្រូវ​មេបក្ស​ខ្លួន បោកប្រាស់ ប្រើ​ជា​ឧបករណ៍​បំរើ​ផលប្រយោជន៍​បរទេស ក្បត់ជាតិ​ឯង ឲ្យ​ចូលរួម​ក្នុង​” បដិវត្ត​ពណ៌​” បំផ្លាញ​សុខសន្តិភាព​និង​កិច្ច​អភិវឌ្ឍ​មាតុភូមិ​។​

​លោក ប៉ា សុជាតិ​វង្ស ប្រធាន​គណបក្ស​រាជធានី បាន​បញ្ជាក់ថា ” ការសំរេចចិត្ត​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ វិល​មក​រួមរស់​ជីវ​ភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពិតជា​ត្រឹមត្រូវ ប្រកបដោយ​កិត្តិយស​បំផុត​ដើម្បី​ឯកភាព​ជាតិ រួមគ្នា​បន្ត​ការពារ​បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ​នៃ​យើង ៕ ដោយ​៖​ប​ញ្ញ​ស័ក្តិ​

×