ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យដឹងថា ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣ សីតុណ្ហភាពត្រជាក់នឹងកើតឡើង ហើយតំបន់ខ្លះមានភ្លៀងរុះរោយខ្សោយដោយអន្លើ។
ក្រសួងធនធានទឹក បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១- តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
- នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។
២- តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
- នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ខណ:ធាតុអាកាសអាចចុះត្រជាក់ ក្នុងកម្រិតខ្សោយនាពេលព្រឹក ។
៣- តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
- នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ។
ហេតុដូច្នេះ ប្រជាពលរដ្ឋគ្រប់ទិសទីក្នុងប្រទេសកម្ពុជា សូមជ្រាបជាដំណឹង និងត្រៀមខ្លួនទទួលយកអាកាសធាតុដែលមានការប្រែប្រួល៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN