Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ ជំនឿផ្សេងៗ ពាក់ព័ន្ធនឹងរឿងចិញ្ចឹមមើលថែកូនតូច ដែលអ្នកម្ដាយសម័យថ្មី ត្រូវពិចារណា

ថ្ងៃនេះប៉ាម៉ាក់ឆ្លាតវៃ បានរួបរួមជំនឿផ្សេងៗក្នុងការចិញ្ចឹមមើលថែទាំកូនតូច មកជម្រាបជូនអ្នកម្តាយសម័យថ្មីឱ្យបានដឹង។ ជាវិធីការចិញ្ចឹមមើលថែទាំកូន ដែលបន្តកេរដំណែល តៗគ្នាមកតាំងពីជំនាន់តា-យាយ ដែលរឿងខ្លះនៅតែមានរហូតមកដល់បច្ចុប្បន្ន។ រឿងខ្លះក៏មានហេតុផលសមរម្យ ដែលវិទ្យាសាស្ត្រអាចអធិប្បាយបានដែរ តែរឿងខ្លះ គ្រាន់តែជាជំនឿ ដែលជឿតៗគ្នាមកប៉ុណ្ណោះ។ ដូច្នេះសូមអ្នកម្តាយសម័យថ្មី សាកល្បងតាមដាន និងប្រើវិចារណញាណក្នុងការស្ដាប់ផង…

-បំបៅកូនដោយទឹកដោះម្តាយចប់ ៦ខែហើយ ចាំបាច់ត្រូវតែបំបៅកូន ដោយទឹកដោះផ្សេងទៀត
មិនពិតទេ! ព្រោះទឹកដោះម្តាយ ផ្តល់នូវគុណប្រយោជន៍គ្រប់យ៉ាងដល់ទារក។ ដរាបណាដែលទារកនៅតែបានទទួលការចិញ្ចឹម ឬបំបៅដោយទឹកដោះម្តាយ ទឹកដោះគោ ឬទឹកដោះលាយផ្សំផ្សេងៗនោះ មិនមែនជារបស់ចាំបាច់ទេ។

-ស្នាមដៅ និងស្លាមស្នាមផ្សេងៗលើរាងកាយកូន
យើងនាំគ្នាជឿថា រឿងស្នាមដៅ ឬស្លាកស្នាមផ្សេងៗទាំងនោះ ចាស់បុរាណប្រកាន់ថា ក្មេងដែលកើតមកនោះ ធ្លាប់កើត ១ជាតិរួចមកហើយ ហើយត្រូវបានលាបដោយកំបោរ ឬរបស់ដែលធ្វើឱ្យក្លាយជាស្លាកស្នាម ដៅពណ៌ក្រហម ឬខ្មៅ ដើម្បីនៅពេលកើតជាតិថ្មី ឪពុកម្តាយសាច់ញាតិបងប្អូន កាលពីជាតិមុនអាចចំណាំបាន។ រឿងនេះមិនពិតទេ! ព្រោះជាប្រក្រតី ទារកអាចនឹងកើតមានសន្លាកស្នាម ឬស្នាមដៅទាំងនោះបាន តាមពូជកំណើត ហើយការកើតមានសន្លាកស្នាមនេះ អាចនឹងពណ៌ផ្សេងៗពីគ្នា ដោយសារតែកោសិកាស្បែកមានភាពខុសប្រក្រតី ដែលជារឿងរបស់ស្បែករបស់ក្មេងម្នាក់ៗ។ ក្មេងខ្លះដល់ពេលធំឡើង សន្លាកស្នាមនោះក៏រលុបបាត់ទៅវិញបន្តិចម្តង តែវាអាស្រ័យលើប្រភេទរបស់សន្លាកស្នាមដែរ បើប្រភេទខ្លះមានភាពខុសប្រក្រតីខ្លាំង គួរតែទៅជួបលោកគ្រូពេទ្យ។

ត្រូវពត់ជើងតាំងពីតូច ដើម្បីកុំឱ្យកូនជើងកោង
ការពិតទៅ លក្ខណៈជើងរបស់ទារកកើតមកដំបូងៗ មើលទៅឃើញរាងកោងៗស្រាប់ហើយ លុះដល់វិវឌ្ឍនាការតាមវ័យរបស់កូនក្នុងអំឡុង ២ឆ្នាំ ជើងដែលមើលទៅកោងៗនោះ ក៏នឹងត្រង់វិញដោយខ្លួនឯង ដោយមិនចាំបាច់ពត់តម្រង់ឡើយ។

Pretty woman holding a newborn baby in her arms

យកកន្ទបដែលទទឹកទឹកនោម កៀរលើអណ្តាតកូនតូច ដើម្បីកុំឱ្យកើតជ្រាំងអណ្ដាត
ការពិតទៅ ទឹកនោម គឺជាវត្ថុកាកសំណល់របស់រាងកាយ ដែលបណ្តេញសារធាតុមួយចំនួនដែលរាងកាយលែងត្រូវការ ចេញមកក្រៅ ដូចជាសារធាតុយូរៀ ជាដើម។ ដូច្នេះមិនស័ក្តិសមក្នុងការយកមកកៀរលើអណ្តាតរបស់កូនតូចឡើយ តែការជូតសម្អាតអណ្តាតរបស់កូនតូច គួរប្រើតែទឹកស្អាតធម្មតា ដោយយកក្រណាត់កន្ទបដែលស្អាត ឬក្រណាត់ដែលស្អាត ជ្រលក់ទឹកស្អាត ឬទឹកក្តៅឧណ្ហៗ មកជូតកៀរ ក៏ស្អាតបានដែរ។

ដាក់ឱ្យគេងផ្កាប់ ដើម្បីឱ្យកូនមានក្បាលស្អាត និងគេងបានយូរ
ការពិតទៅ ការដាក់ទារកឱ្យគេងផ្កាប់នេះ តាមគោលការណ៍អ្នកជំនាញ មិនបានណែនាំឱ្យធ្វើឡើយ វាអាចធ្វើឱ្យកូនមានក្បាលស្អាតក៏ពិតមែន តែគេតែងជួបប្រទះករណីក្មេងតូច ដែលគេងផ្កាប់ ហើយលែងដកដង្ហើម និងអាចស្លាប់បាន។ បើចង់ឱ្យកូនគេងបានយូរ និងឱ្យមានក្បាលស្អាតផងនោះ គួរដាក់ឱ្យកូនគេងផ្អៀង ឬគេងផ្ងារ ដោយមានខ្នើយទន់ៗទ្រាប់ពីក្រោម ជាការប្រសើរបំផុត។

បូតច្រមុះពេលងូតទឹក នឹងធ្វើឱ្យច្រមុះកូនស្រួចស្អាត
ការពិតទៅ ឆ្អឹងនៅត្រង់ច្រមុះរបស់យើង គឺជាឆ្អឹងខ្ចី ដូច្នេះឆ្អឹងខ្ចីវានឹងរីកធំឡើងដោយខ្លួនឯង ការដែលយើងទៅច្របាច់ ឬបូតនេះ មិនបានជួយឱ្យវាធំ ឬស្រួចឡើងទេ តែអាចនឹងធ្វើឱ្យមើលទៅឃើញរាងទល់ឡើងបន្តិចបានមួយស្របក់ តែរួចហើយ វាក៏នឹងស្រកចុះមកវិញតាមទម្រង់ដើមរបស់វាដដែល។

Mother and baby at home

ទឹកដោះម្តាយព្យាបាលរោគភ្នែកក្រហម
យើងជឿថា ពេលកូនកើតអាការភ្នែកក្រហម ចាស់ៗឱ្យយកទឹកដោះម្តាយ បន្តក់លើភ្នែកកូន វាអាចព្យាបាលឱ្យជាទៅវិញបាន។ លោកគ្រូពេទ្យប្រាប់ថា ទឹកដោះមិនអាចសម្លាប់មេរោគ ឬព្យាបាលអាការភ្នែកក្រហមបានទេ និងណែនាំមិនឱ្យធ្វើបែបនោះជាដាច់ខាត។

ស្ត្រីមានគភ៌ ហាមទៅចូលរួមបុណ្យសព
ការពិតទៅ ករណីនេះប្រហែលជាកើតចេញពីមនុស្សជំនាន់មុនៗ ដែលចង់បង្ហាញពីភាពកង្វល់បារម្ភ មិនចង់ឱ្យស្ត្រីមានគភ៌ ត្រូវចូលទៅក្នុងស្ថានភាពបរិយាកាសនៃក្តីសោកសង្រេង ព្រោះអាចធ្វើឱ្យផ្លូវចិត្ត ត្រូវស្លុតរន្ធត់ស្រងេះស្រងោច និងជាពិសេសបំផុត បើជាបុណ្យសពសាច់ញាតិបងប្អូនជាទីស្រឡាញ់ផងនោះ អាចនឹងធ្វើស្ត្រីមានគភ៌ កើតអាការ “តានតឹង” ក្នុងអារម្មណ៍ ដែលនាំឱ្យប៉ះពាល់ទៅដល់ទារកនៅក្នុងផ្ទៃ ដែលវាក៏ប្រហែលជាហេតុផលមួយ ដែលចាស់ៗបុរាណតែងតែប្រាប់ថា “ខ្លាចមានព្រលឹងវិញ្ញាណកំណាចពីកន្លែងបុណ្យតាមមក”៕

That’s how it’s supposed to work. But for most new moms, breast-feeding doesn’t come easily, a study finds.
×