Monday, April 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភ្ញាក់ផ្អើល ភរិយា​របស់លោក មូ​ន ម៉ា​រ៉ា និពន្ធ​បទ​ចម្រៀង​ឱ្យ​ប្ដី​ច្រៀង​ឡើងវិញ ក្រោយ​សម្រាក​ជិត ២០​ឆ្នាំ (​វីដេអូ​)

spot_img

​បន្ទាប់ពី​សម្រាក​ពី​វិស័យ​សិល្បៈ​ចម្រៀង​រយៈពេល​ប្រមាណ​ជិត ២០ ឆ្នាំ​រួចមក ស្រាប់តែ​ម្សិលមិញ​នេះ លោក មូ​ន ម៉ា​រ៉ា បាន​បញ្ចេញ​បទ​ចម្រៀង​បទ​ភ្លេង​ថ្មី​មួយ​បទ មាន​ចំណងជើង​ថា «​លើក​ទូរស័ព្ទ​ទៅ​អូន​» យ៉ាង​ពិ​រោះ ។

«​លើក​ទូរស័ព្ទ​ទៅ​អូន​» ជា​បទ​ចម្រៀង​ដំបូង​បន្ទាប់ពី​លោក​វិលត្រឡប់​ចូល​ស្រុក​ខ្មែរ វិញ ខណៈ​ដែ​លោក​បាន​បោះបង់​អាជីព​ចម្រៀង​ទាំងស្រុង​ដោយ​ចាប់យក​អាជីព​ជា​អ្នកដឹកនាំ​ថត​ស្ព​ត ហើយ​បទ​ចម្រៀង​នេះ​ទៀតសោត គឺជា​ស្នាដៃ​និពន្ធ​ទំនុក​ចម្រៀង​របស់​ភរិយា​របស់លោក មូ​ន ម៉ា​រ៉ា ផ្ទាល់​គឺ​អ្នកនាង អេង អ៊ី​តា ។​

​សូមបញ្ជាក់ថា លោក មូ​ន ម៉ា​រ៉ា គឺជា​អតីត​កំពូល​តារាចម្រៀង​ដ៏​ល្បី​នា​អំឡុង​ឆ្នាំ ២០០០ ហើយ​បទ​ដែល​ទទួលស្គាល់​ខ្លាំង​ពី​សំណាក់​មហាជន​មាន​បទ «​កាដូ​ឥតន័យ​» និង​ជាពិសេស​គឺ​បទ «​អូន​ទៅ​ភ្នំពេញ​» និង​មាន​បទ​ចម្រៀង​ជាច្រើន​ទៀត ៕ សាវុធ​

spot_img
×