Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ស្ត្រី​ម្នាក់​ជា​ម្ចាស់ផ្ទះ​សំណាក់​ណា​រ៉ាវី និង​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីនស្មើ​ទម្ងន់​ជិត​១​គីឡូក្រាម​

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២២​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដី​ការឃុំខ្លួន​ស្ត្រី​ស្អាត​ម្នាក់​ជា​ម្ចាស់ផ្ទះ សំណាក់​ណា​រ៉ាវី ដែល​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ice) ចំនួន ១១​កញ្ចប់​ថង់​ធំ ស្មើ​ទម្ងន់ 736.26g​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧ និង​៤០​នាទី កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៥) បាន សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹងទំពន់​ទី​១ នៃ​ស្នងការ​រាជធានី ភ្នំពេញ ដោយ​បាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក អ៊ុំ សុ​ភក្កិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្ក្រាប​បទល្មើស ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​មុខ​ផ្ទះសំណាក់​ណា​រ៉ាវី និង​បាន​បន្ត ឆែកឆេរ​លំនៅដ្ឋាន​១​កន្លែង ស្ថិតនៅ​ផ្ទះ​ជួ​លេខ​១៣ ផ្លូវ​លេខ​៣​បេតេ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។ ជា​លទ្ធផល សមត្ថកិច្ច បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ ណៃ ផា​រី ភេទ​ស្រី អាយុ ៣២​ឆ្នាំ ហើយ​ចាប់​យក​វត្ថុតាង​រួមមាន ៖ គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ice) ចំនួន ១១​កញ្ចប់​ថង់​ធំ ស្មើរ​ទម្ងន់ 736.26g និង ជញ្ជីង​អេឡិចត្រូនិច​ចំនួន ១ គ្រឿង ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

×