Thursday, September 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ថៃ រួមសហការ​បង្ក្រាប​ប​ទ​ល្មើស នៅតាម​ព្រំដែន ដើម្បី​ឱ្យ​ក្លាយជា​ព្រំដែន​សន្តិភាព​

​ភ្នំពេញ​៖ នៅ​អគ្គបញ្ជាការដ្ឋាន ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ លោកនាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន​ ​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ទទួល​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​កងទ័ព​ភូមិន្ទ​ថៃ ដឹកនាំ​ដោយ​លោក​ ​នាយ​ឧត្តមសេនីយ៍ Tarchaiyan Srisuwan អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​រាជរដ្ឋាភិបាល កងទ័ព​ ​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ថែម​ទៀត​។​

​នាយក​ឧត្តមសេនីយ៍ បាន​ថ្លែង​ពី​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ដែល​បាន​គ្របដណ្តប់ លើ​វិស័យ​ជាច្រើន​​រួមមាន​៖ វិស័យ​ការទូត ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ អប់រំ និង​កីឡា ជាដើម ។​ល​។ ជា​ពិសេស​​សហការ​បង្ក្រាប​បទល្មើស​នានា នៅតាម​ព្រំដែន ដើម្បី​ឱ្យ​ក្លាយជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​​ស្រប​តាម​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​អគ្គមេបញ្ជាការ បាន​សំណូមពរ​ដល់​ភាគី​ថៃ ឲ្យ​បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​តាម​ជំនាញ​នី​មួយៗ​។ បើ​មាន​បញ្ហា​អ្វី​ត្រូវ​រួមគ្នា​ដោះស្រាយ ដោយ​សន្តិវិធី ក្នុងនាម​ជា​បងប្អូន​។ បន្ត​បង្កើន​ទំនាក់ទំនង​លើ​វិស័យ​វប្បធម៌ និង​កីឡា ពីព្រោះ កីឡា​ ​គឺជា​កត្តា​សំខាន់​មួយ ក្នុង​ការពង្រឹង​សាមគ្គីភាព​រវាង​កម្ពុជា​-​ថៃ​។​

​អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ បាន​ថ្លែង​ពី​ការរីកចម្រើន​នៃ កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំង​ពីរ ថៃ​-​កម្ពុជា លើ​វិស័យ​ការទូត​​សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អបរំ និង​កីឡា ជាដើម ។​ល​។ គោលបំណង នៃ​ដំណើ​រទស្ស​កិច្ច​នេះ ដើម្បី​បន្ត​រឹតចំណង​មិត្តភាព​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​រាជរដ្ឋាភិបាល កងទ័ព និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ​​ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ថែម​ទៀត​។ ចំពោះ​សំណូមពរ​របស់​ភាគី​កម្ពុជា ភាគី​ថៃ​បាន​ឯកភាព​។​

លោកនាយ​ឧត្តមសេនីយ៍​ប៉ុល សារឿ​ន បាន​ជូនពរ​ចំពោះ​ដំណើរ​ទស្សនកិច្ច របស់​គណៈប្រតិភូ​កងទ័ព​ភូមិន្ទ​ថៃ ប្រកបដោយ​ជោគ​ជ័យ​​និង​សូម​ឱ្យ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​និង​កងទ័ព​ទាំង​ពីរ កម្ពុជា​-​ថៃ ស្ថិតស្ថេរ​ជា​និច្ច​និរន្តរ៍​៕ ​ដោយ​ ៖​ កូឡាប​

    

×