Thursday, September 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គ​លិក​អង្គ​ការ Save children ៤​នាក់ បាន​ស្លាប់ និង​របួស​ធ្ងន់​ស្រាល​ជាង​១០​នាក់ ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរបង្ក​ដោយ​ខ្លួន​ឯង

តាកែវ​៖ រថយន្ដក្រុង​មួយគ្រឿង ដឹក​ក្រុម​អង្គការ Save children ជួយ​កុមារ​កំព្រា បាន​ជួប​គ្រោះថ្នាក់​ចរាចរ ដោយ​រេ​ចង្កូត​ទៅបុក​ដើម​ស្វាយ បណ្ដាលឲ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​របួស​ធ្ងន់​ស្រាល​១០​នាក់ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិកំ​សី ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​នគរបាល​ខេត្តតាកែវ បានឲ្យដឹងថា រថយន្ដក្រុង​នេះ ផ្ទុក​មនុស្ស​សរុប​ចំនួន​១៥​នាក់ ដោយ​ធ្វើដំណើរ​មកពី​ខេត្ត​កែប កាត់​ខេត្តកំពត ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ដោយ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​រ៉េ​ទៅ​បុក​ដើម​ស្វាយ​នៅ​ខាងស្ដាំ​ដៃ​ពេញទំហឹង​តែ​ម្ដង​។ ក្នុង​គ្រោះថ្នាក់​ចរាចរ​បង្កដោយ​ខ្លួនឯង​នេះ បណ្ដាលឲ្យ​ជនរងគ្រោះ​៤​នាក់​ស្លាប់ ក្នុងនោះ​មាន​ស្ដ្រី​ជនជាតិ​អូស្ដ្រាលី​ម្នាក់ និង​រងរបួស​ធ្ងន់​៧​នាក់ របួសស្រាល​៣​នាក់​។ ជនរងគ្រោះ​ស្លាប់ ១/.​ឈ្មោះ ស៊ុក រ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​រាជធានី​ភ្នំពេញ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) ២/.​ឈ្មោះ កូ លី​ណា ភេទ​ស្រី អាយុ ប្រហែល​៣០​ឆ្នាំ ស្នាក់​នៅ​រាជធានី​ភ្នំពេញ​(​ស្លាប់​នៅ​កន្លែងកើតហេតុ​) ៣/.​ឈ្មោះ ឡូ រ៉ា ភេទ​ស្រី អាយុ​ប្រហែល ៣៥​ឆ្នាំ ជនជាតិ​អូស្ត្រាលី បុគ្គលិក​អង្គការ​Save Children(​ស្លាប់​នៅ​កន្លែងកើតហេតុ​) ៤/. មិន​ស្គាល់​ឈ្មោះ ភេទ​ស្រី ជា​បុគ្គលិក​អង្គការ​ជាមួយគ្នា (​ស្លាប់​នៅ​មន្ទីរពេទ្យ​) និង​រងរបួស​ធ្ងន់ ០៧​នាក់​(​ស្រី​០២​នាក់​) របួសស្រាល ០៤​នាក់ (​ប្រុស​) (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​)​។​

​ដោយឡែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន ពី​កន្លែងកើតហេតុ ដោយ​បន្សល់​ទុក​តែ​ជនរងគ្រោះ និង​រថយន្ដ​នៅ​កន្លែងកើតហេតុ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×