Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លំនៅដ្ឋានប្រជាពលរដ្ឋជាង៣០គ្រួសារ នៅភូមិបាគូ សង្កាត់ដង្កោ កំពុងទទួលការលិចលង់ជំនន់ទឹកភ្លៀងពីរព្រែកត្នាត

spot_img

ភ្នំពេញ : លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៣១ គ្រួសារ បានកំពុងរងនៅទឹកលិច ជំនន់ទឹកភ្លៀងជនហូរពីស្ទឹងព្រែកត្នោតលិចលង់ផ្ទះបងប្អូនប្រជាពលរដ្ឋ កាលពីថ្ងៃ១៤មករា ស្ថិតនៅភូមិបាគូ សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំនន់ជនលិចទឹកភ្លៀងពីស្ទឹងព្រែកត្នោត នៅថ្ងៃទី១៥ ខែមករា នេះ លោកស្រី កាន់រតនៈឧប្បល ប្រធានក្រុមការងារចុះជួយសង្កាត់/ខណ្ឌដង្កោ និងលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខនិងនាំស្បៀងអាហារ មានអង្ករ មី ភេសជ្ជៈនិងថវិកាមួយចំនួនដែល ជាអំណោយរបស់សប្បុរសជន និង ទេយ្យទានរបស់លោកគ្រូចៅអធិការវត្តធុដុង្គចំការដូង រួមទាំងអំណោយអាជ្ញាធរសង្កាត់ ទៅជួយឧបត្ថម្ភប្រជាពលរដ្ឋរងដោយទឹកជំនន់ ។

លោកស្រីកាន់ រតនៈ ឧប្បល ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជាសង្កាត់ដង្កោ មានប្រសាសន៍ថា អំណោយជាស្បៀង អាហារនេះគឺជាការជួយរំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅក្នុងខែមករានេះ ។

លោកស្រីសឿង សេរី បានជម្រាបទៅកាន់បងប្អូន ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំន់ថា គណបក្សប្រជាជនកម្ពុជា បានគិតគូពីទុក្ខលំបាកប្រជាពលរដ្ឋ និងរស់នៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា រួមសុខទុក្ខជាមួយប្រជាពលរដ្ឋ មានទុក្ខរួមទុក្ខ មានសុខរួមសុខ ទោះស្ថិតនៅកាល:ទេស:ណាក៏ដោយ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតែរស់នៅជាមួយគ្នា ដោយមិនឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លា.ប់ដោយដាច់ពោះនោះទេ។

ក្នុងឱកាសនោះដែរ លោកស្រីប្រធានក្រុមការងារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងចរន្តអគ្គិសនីនិងកូន-ចៅតូចៗ ដែលអាចបណ្តាលឲ្យលង់ទឹកជាយថាហេតុណាមួយ។

ជាមួយគ្នាដែរលោកស្រីចៅសង្កាត់ បានបញ្ជាក់ទៀតថា ក្រុមការងារនិងនាំយកអង្ករ ជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃស្អែកបន្ថែមទៀត អំណោយពេលនេះ គឺជាការចូលរួមការចែលរំលែកនៅការខ្វះខាត របស់ប្រជាពលរដ្ឋភូមិបាគូ និងបន្តកៀងគរ រកអំណោយជាស្បៀងអាហារ ទឹកសុទ្ធ និងថ្នាំសង្កូវ ពីសប្បុរសជនទីជិតឆ្ងាយ យកមកបន្តជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងនេះបន្តទៀត។

លោកស្រី ចៅសង្កាត់ដង្កោ បានបញ្ជាក់ទៀ៎តថា បើទឹកភ្លៀងនៅតាមបណ្តាខេត្តខាងលើ ដូចខេត្តតាកែវ កំពង់ស្ពឺ ឬកំពត និងរាជធានីភ្នំពេញ នៅតែបន្តមានភ្លៀងធ្លាក់ទៀតនោះ និងធ្វើឲ្យទឹកស្ទឹងព្រែកត្នោត ហូរជន់លិចតំបន់ភូមិសាស្ត្រមួយចំនួនទៀត នៅក្នុងខណ្ឌដង្កោ ដូចឆ្នាំមុនអីចឹង។

សូមបញ្ជាក់ថា សាលារៀនព្រែកជ្រៃ , សាលារៀនកំពង់ក្តុលនិង វត្តព្រែកជ្រៃ ទឹកលិចដែលជាទឹកសណ្តរស្ទឹងព្រែកត្នោត កំពុងរងនូវការ ជំនន់លិចទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះជាប់ៗគ្នា៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

spot_img
×