ភ្នំពេញ ៖ កំណាត់ផ្លូវលេខ២០អា ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេបិតផ្លួវបណ្តោះអាសន្ន មិនឲ្យរថយន្តធំធ្វើចរាចរណ៍ឆ្លងកាត់នោះទេ ខណៈដែលកម្រិតទឹកស្ទឹងព្រែកត្នោបានហក់ឡើង បណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនធំ មានទទួលរងលិចលង់ រហូតត្រូវចាកចេញមករកទីទួលសុវត្ថិភាព ប្រក់តង់ស្នាក់នៅជាបណ្ដោះអាសន្ន។
ដើម្បីទប់ស្កាត់នូវគ្រោះអាក្រក់នេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣នេះ បានដឹកនាំមន្ត្រី ជំនាញចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមទីតាំងដែលទឹកជំនន់ទឹកភ្លៀងបានហូរចូលលំនៅដ្ឋានបងបអូនប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ ។
ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យបន្ថែមកម្លាំងទប់ទឹកនៅតាមសណ្តរស្ទឹងព្រែកត្នោត និងតម្រូវឲ្យផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្តរថយន្តធំនៅលើផ្លូវ មុខសាលាសង្កាត់គងនយ។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានា បានប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ មិនតែប៉ុណ្ណោះបានច្រកដីខ្សាច់ទប់ទឹកដែលកំពុងហៀរចេញពីស្ទឹង មកលើផ្លូវប្របមាត់ស្ទឹង ហើយបើគ្មានការទប់ទេនោះទឹកនិងហូរ ផ្ដាច់ផ្លូវលិចតំបន់ក្នុងសណ្ដរស្ទឹង ព្រមទាំងគំរាមកំហែង ដល់ផ្លូវទំនប់សណ្ដរស្ទឹងមិនខានឡើយ។
បើតាមប្រជាពលរដ្ឋបាននិយាយថា ទឹកបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំង និងហៀរចូលលិចលំនៅដ្ឋានពួកគាត់យ៉ាងឆាប់រហ័ស។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានឲ្យដឹងថា ស្ថានភាពជំនន់នៅកំពង់ស្ពឺបានស្រកហើយ ចឹងរាជធានីភ្នំពេញ អាចស្រកនៅល្ងាចនេះ ឬស្អែក ដែលទឹកមិនអាចគំរាមកំហែងរាជធានីភ្នំពេញបានឡើយ។
ឯកឧត្តមឃួង ស្រេង បានណែនាំឲ្យមន្ត្រីជំនាញ ខិតខំយកចិត្តទុកដាក់ និងតាមដានឲ្យបានជាប់ជាប្រចាំ ជាពិសេសត្រូវបន្ថែមកម្លាំង រួមជាមួយបាវ និងខ្សាច់ សម្រុកទប់ឲ្យបានកុំឲ្យមានទឹកហូរចេញយប់នេះ ព្រោះថាបើទប់យប់នេះបាន នឹងមិនមានលិចឡើយ ដោយហេតុថាជំនន់ទឹកភ្លៀង នៅកំពង់ស្ពឺបានចាប់ផ្តើមស្រកហើយ។
ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យសមត្ថកិច្ចជំនាញ សហការជាមួយខេត្តកណ្ដាល ឲ្យផ្អាកការធ្វើចរាចរណ៍ ឡានធំនៅផ្លូវលេខ២០អា ឬផ្លូវមុខសាលាសង្កាត់គងនយ ជាបណ្តោះអាសន្នរថយន្តធំផងដែរ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរ គ្រោះធម្មជាតិនេះបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ជាង១ពាន់ខ្នងផ្ទះមាន២៥ភូមិ ស្មើនឹង១០សង្កាត់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវចាកចេញឡើងគោករកកន្លែងសុវត្ថិភាព ដោយសង់ខ្ទមប្រក់តង់ស្នាក់នៅបណ្ដោះអាសន្ន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី