Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រី​ទៅ​លក់​អាវ​ជជុះ​៣​ថ្ងៃ ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់​តែ​ឪពុក​ធ្វើ «រឿង​នេះ» ដាក់ ពិត​ជា​ពុំ​នឹក​ស្មាន (វីដេអូ)

spot_img

​ក្មេងស្រី​ម្នាក់​ម្នាក់ បានធ្វើ​ឲ្យ​អ្នកលេង​អ៊ិនធើរណេត​កោតសរសើរ​ពុំ​ដាច់​ពី​មាត់​នោះទេ ព្រោះតែ​នាង​ត្រូវបាន​ចាត់ទុកជា​កូន​ដ៏​ល្អ​ម្នាក់ ដែល​បាន​ឆ្លៀតពេល​ទៅ​លក់​ខោអាវ​ជជុះ ដើម្បី​ជួយ​រកប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បន្ថែម នៅឯ​ផ្សារ Bang Yai បន្ទាប់ពី​ចេញពី​សាលារៀន​របស់​នា​ង ។

​ក្មេងស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​នេះ​ត្រូវបាន​គេ​ស្គាល់​ថា នាង​គឺជា​កូនស្រី​របស់​កំពូល​តារា​កំប្លែង​ម្នាក់​ឈ្មោះថា Teng Tidak ។​

​មនុស្ស​ជាច្រើន​នៅលើ​បណ្តាញ​សង្គម បាន​លើកទឹកចិត្ត​នាង​ឲ្យ​ខិតខំ​តស៊ូ ដើម្បី​ទទួលបាន​ជោគជ័យ​ដ៏​ល្អប្រសើរ​សម្រាប់​ខ្លួនឯង​នាង ក៏ដូចជា​ភាពរុងរឿង​ឲ្យ​គ្រួសារ​ផងដែរ ។​

​លោក Teng Tidak បាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​នឹក​កូនស្រី​ជាទី​ស្រលាញ់​របស់ខ្ញុំ​ខ្លាំងណាស់ នៅពេល​ពួកយើង​ពុំបាន​ជួប​មុខ​គ្នា​អស់​រយៈពេល​៣​ថ្ងៃ ។ ហេតុនេះ ខ្ញុំ​ត្រូវ​សម្តែង​ភាពកក់ក្តៅ​ឱបថើប​កូនស្រី​របស់ខ្ញុំ ជាមួយ​ក្តី​ស្រលាញ់​បំផុត នៅពេល​នាង​វិល​ត្រលប់​មកពី​លក់ដូរ​វិញ​» ។​

​ទន្ទឹមនេះ​ផងដែរ អ្នកលេង​អ៊ិនធើរណេត​បានលើកឡើង​ថា​៖ «​ខ្ញុំ​រំភើប​ជំនួស​ខ្លាំងណាស់​! ហើយ​នេះ ពិតជា​រឿង​ផ្តល់​ភាពកក់ក្តៅ​ដែល​ពុំ​ធ្លាប់មាន ។ អ្នក​ពិតជា​ឪពុក​ម្នាក់ ដែល​ស្រលាញ់​កូនស្រី​របស់​អ្នកខ្លាំង​ណាស់​» ។​

​នាង​ក៏បាន​ឆ្លើយតប​ថា​៖ «​អរគុណ​អ្នក​ទាំងអស់គ្នា​ជាខ្លាំង​! នេះ​ជា​សកម្មភាព​ដ៏​រំភើប​មួយ ដែល​សូមបញ្ជាក់ថា ខ្ញុំ​ស្រលាញ់​ប៉ា​ខ្ញុំ​ខ្លាំងណាស់​» ។​

​គ្រួសារ​ពោរពេញ​ទៅដោយ​សុភមង្គល​នេះ បាន​និយាយថា ជីវិត​ជោគជ័យ​មកទល់​ថ្ងៃនេះ គឺ​បានមក​ពុំ​ងាយស្រួល​នោះទេ គឺ​យើង​ត្រូវខិតខំ​តស៊ូ​សឹង​រក​ពេល​គេង​ពុំបាន ៕ ចន្ទី​

spot_img
×