ខ្លាញ់ក្នុងឈាម (colesterol) កើនខ្ពស់វានឹងបង្កជាជំងឺគ្រោះថ្នាក់ ជាអាទិ៍ ៖ សរសៃឈាមរឹងធ្វើឲ្យសម្ពាធឈាមខ្ពស់ស្ទះសរសៃឈាម មានបញ្ហាបេះដូង ស្ត្រូប ។ល។
ឱសថបុរាណក្នុងការកម្ចាត់សារធាតុខ្លាញ់ក្នុងសរសៃឈាម ត្រូវបានអនុវត្តឃើញមានប្រសិទ្ធភាពខ្ពស់គឺ ៖
វត្ថុធាតុដើមរួមមាន ៖
-អំពិលប្រក់ផ្លែ (មានបន្លារ)
-ម្នាស់សម្បកខៀវ
-ថ្លើមជ្រូក
ត្រូវចាំថា របស់ទាំងនេះជាផលធម្មជាតិសុទ្ធសាធ។
របៀបអនុវត្ត ៖
-យកដើមអម្ពិលប្រក់ផ្លែ ៣០ក្រាម
-ផ្លែម្នាស់មួយចំហៀងចិតសំបកឲ្យស្អាត និងថ្លើម១ខាំ យកវត្ថុទាំង ៣ មកដាក់ក្នុងឆ្នាំង ចាក់ទឹកឲ្យលិច រួចដាំឲ្យពុះរំងាស់ ១៥នាទី ដាក់ចុះសម្រិតយកទឹករបស់វាមកបរិភោគមួយថ្ងៃ ពីរលើក ។ ត្រូវបរិភោគទឹកនេះមុនពេលបាយព្រឹក និងល្ងាចរយៈពេលកន្លះម៉ោង ។
ចំណែកថ្លើមជ្រូកអាចយកទៅបរិភោគជាមួយបាយបាន ។
បណ្តាំ ៖ មិនត្រូវអនុញ្ញាតឲ្យនារីមានគភ៌ ឬ រាគរូសពិសារឡើយ ។
អនុវត្តបែបនេះឲ្យបានជាប់លាប់អំឡុងពីរសប្តាហ៍ នោះសរសៃឈាមរបស់អ្នកនឹងសម្អាតអស់ជាតិខ្លាញ់ ៕ លីសា