Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បញ្ជូនអំណោយស្បៀងសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ខុសរដូវវាយប្រហារ

spot_img

ភ្នំពេញ ៖ ទឹកជំនន់ខុសរដូវជាងមួយសប្តាហ៍មកនេះ បានវាយប្រហារប្រជាពលរដ្ឋ២២២៥គ្រួសារ ឱ្យរងគ្រោះគ្មានផ្ទះសម្បែងស្នាក់នៅដោយសារជំនន់ទឹកភ្លៀងបានលិចលង់នៅតាមសណ្តស្ទឹងព្រែកត្នោត ក្នុងទឹកដីខណ្ឌដង្កោ ប៉ុន្តែមកដល់ពេលនេះ ពួកគេបានទទួលអំណោយមនុស្សធម៌ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដោះស្រាយជីវភាព និងទុក្ខលំបាកមួយគ្រា។

ជាអ្នកចុះចាត់ចែងផ្ទាល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា អំណោយដែលបានប្រគល់ជូននាពេលនេះ គឺជាទឹកចិត្តរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺសម្ដេចទាំងទ្វេតែងយកចិត្តទុកដាក់ចូលរួមចំណែកជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស នេះជាការផ្តល់អាហារទាន់ពេលវេលា។

ឯកឧត្តម ឃួង ស្រេង បានបន្តថា សម្ដេចតេជោហ៊ុន សែន តែងបានណែនាំទៅដល់គ្រប់អាជ្ញាធរដូចជា ក្រសួង មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គឺត្រូវអនុវត្តឱ្យបាន ទីណាមានទុក្ខលំបាក ទីនោះមានសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទីណាមានប្រជាពលរដ្ឋខ្វះស្បៀងអាហារ អាជ្ញាធរត្រូវផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ គឺត្រូវគាំពារ និងការពារទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក៏រដូវនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានប្រាប់ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត អាចទៅមន្ទីរបក្ស សង្កាត់ ខណ្ឌ ឬរាជធានីភ្នំពេញ ដោយកន្លែងទាំងនេះមានស្បៀងបម្រុងទុកសម្រាប់ជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។

ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត បើទោះបីទឹកស្រកហើយក៏ដោយ ក៏ត្រូវបង្កើនការថែរក្សាអនាម័យសុខភាព និងការពារសុវត្ថិភាពរបស់ក្រុមគ្រួសារឱ្យបានខ្ជាប់ខ្ជួន ដោយកុំឱ្យក្មេងតូចៗលេងទឹកដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុបាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×