Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងសប្តាហ៍នេះ ក្រសួងធនធានទឹកបញ្ជាក់ថា អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម សូមពលរដ្ឋត្រៀមខ្លួន

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ អាកាសធាតុនឹងចុះត្រជាក់ក្នុងកម្រិតមធ្យម។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់នៅប្រទេសចិន និងខ្យល់មូសុងឦសាន្ត បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្តាហ៍ ដែលស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម កន្លែងខ្លះអាចលើសមធ្យម។

១- តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
  • អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។

២- តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ១៧-២១ °C
  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
  • អាកាសធាតុអាចចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ពិសេសផ្ដុំភ្នំដងរែក និងខ្ពង់រាបឦសាន្ត មានជាអាទិ៍ ខេត្តមណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។

៣- តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
  • អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់នេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×