Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិដ្ឋភាព​ដ៏​អស្ចារ្យ​ប្រថុយ​គ្រោះថ្នាក់ នៃ​ការ​សម្រាលកូន​បញ្ច្រាស់រ​បស់​មាតា​១​រូប​

​មាតា​ជនជាតិ​ប្រេ​ស៊ីល​១​រូប​បានសម្រេច​សម្រាលកូន​តា​មធម្ម​ជាតិ ទោះបី​ទារក​ក្នុង​ផ្ទៃ​ត្រូវ​បាន​ឃើញ​ថា មិន​បង្វិល​ក្បាល​ចុះ ។ តាម​ស្ថិតិ​អត្រា​កើតកូន​បញ្ច្រាស់​គូទ​មក​មុន​គឺ​ទាប​បំផុត ។ ដោយ​ធម្មតា​ពេល​រក​ឃើញ​ស្ថានភាព​នេះ វេជ្ជបណ្ឌិត​នឹង​ទូន្មាន​ជម្រើស​សុវត្ថិភាព​សម្រាប់​ទាំង​ម្តាយ​និង​កូន គឺ​ការ​សម្រាល​ដោយ​វះកាត់ ។​

​ប៉ុន្តែ​ស្ត្រី​ប្រេ​ស៊ីល​មាន​ឈ្មោះ​ថា Thais Reis នៅតែ​តាំងចិត្ត​សម្រាល​តាម​ធម្មតា ដោយ​មិន​បារម្ភ​ពី​គ្រោះថ្នាក់ ។​

Thais ត្រូវ​បាន​តាមដាន​នៅផ្ទះ មុន​ពេល​ទៅ​មន្ទីរពេទ្យ​

​វេជ្ជបណ្ឌិត និង​គិលានុប្បដ្ឋាន នាំ Thais ចូល​ក្នុង​បន្ទប់​សម្រាល​

​ក្នុង​វីដេអូ​ទារិកា Thayla កើត​នៅ​ថ្ងៃអាទិត្យ​មួយ នា​ខែ ឧសភា ឆ្នាំ ២០១៧ ។ តាម​ផែនការ​ដំបូង , ម្តាយ​របស់​ទារិកា Thais Reis គ្រោង​នឹង​សម្រាលកូន​នៅផ្ទះ ប៉ុន្តែ​ក្រោយពេល​ពិនិត្យ​អេកូ វេជ្ជបណ្ឌិត​ឃើញ​កូន​មិន​បង្វិល​ក្បាល​ចុះ​ហេតុនេះ​បាន​ទូន្មាន​ឲ្យ​អ្នកស្រី​គួរ​សម្រាល​នៅ​មន្ទីរពេទ្យ ។ ដល់​ថ្ងៃ​កើត​ដាច់​ញាតិ​រួម​នឹង​គិលានុប្បដ្ឋាន​បាន​នៅ​ប្រចាំការ​នៅ​ផ្ទះ​ជាមួយ Thais រហូតដល់​ពេល​មាត់ស្បូន​បើក ៧ cm ទើប​នាំ​អ្នកស្រី​ទៅ​មន្ទីរពេទ្យ ។ នៅ​ទី​នេះ​តែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ក្រោម​ជំនួយ​របស់​វេជ្ជបណ្ឌិត ទារិកា Thayla បាន​ប្រសូត្រ​ចេញ​តាម​ធម្មជាតិ​ទាំងស្រុង ដោយ​ពុំ​មាន​អន្តរាគមន៍​ពី​ការវះកាត់ ។​

​ដំណើរការ​កើត​ដ៏​ពិសេស​របស់​ទារិកា Thayla ។​

​អ្នកស្រី Thais បាន​ជ្រើស​យក​ការ​លត់​ជង្គង់​ដើម្បី​សម្រាលកូន​បាន​ងាយស្រួល​បំផុត ។​

​ប្តី​ប្រពន្ធ Thais សុភមង្គល​បំផុត​ពេល​បាន​បីត្រកង​កូន​នៅ​ក្នុង​ដៃ ៕

×