Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ ការងារ ប្រយ័ត្នមានអ្នកច្រណែនឈ្នានីសរកឧបាយកលកម្ចាត់អ្នក ។ លុយកាក់ មិនស្ថិរភាព មានរឿងត្រូវចំណាយប្រាក់ ច្រើន ។ មនោសញ្ចេតនា គួរកំណត់ឲ្យច្បាស់លាស់រឿងមនោសញ្ចេតនា និងការរាប់អានក្នុងនាមមិត្តភក្តិបញ្ចៀសការយល់ច្រឡំ ។

ឆ្នាំឆ្លូវ ៖ការងារ មិនត្រូវតឹងតែងហួសចំពោះមនុស្សនៅជុំវិញខ្លួន គួរបើកចិត្តឲ្យទូលាយបន្តិចទើបសម្បូរមិត្ត ។ លុយកាក់ កើតមាន ខ្ទង់ត្រូវចំណាយច្រើន ក្នុងពេលចំណូលនៅដដែល ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ការឈ្លោះប្រកែកគ្នា ។

ឆ្នាំខាល ៖ ការងារ គួរបង្កើតទំនាក់ទំនងល្អជាមួយសហសេវិកកុំបង្កការខ្វែងគំនិតគ្នា ។ លុយកាក់ មានឱកាសកើនចំណូលច្រើន ។ មនោសញ្ចេតនា គួរមានភាពម្ចាស់ការក្នុងរឿង​ស្នេហា ។

ឆ្នាំថោះ ៖ ការងារ អំណោយផលល្អ គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន ។ លុយកាក់ មានឱកាសបានឡើងប្រាក់ខែ ។ មនោសញ្ចេតនា គួរគោរពថែរក្សាចំណងស្នេហ៍បច្ចុប្បន្ន ។

ឆ្នាំរោង ៖ ការងារ មិនត្រូវអន្តរាគមន៍ចូលជ្រៅក្នុងរឿងអ្នកដទៃបញ្ចៀសនូវរូបភាពអាក្រក់ចំពោះថ្នាក់លើ ។ លុយកាក់ ល្អប្រសើរ ។ មនោសញ្ចេតនា ងាយកើតមានរឿងទំនាស់ពាក្យសម្តីគ្នា ។

ឆ្នាំម្សាញ់ ៖ ការងារ មិនត្រូវវិនិយោគក្នុងផ្នែកអចលនទ្រព្យ ។ លុយកាក់ អាចបញ្ចេញទុនរកស៊ីបានជោគជ័យ ។ មនោសញ្ចេតនា ត្រូវចេះក្តាប់ឱកាសក្នុងរឿងស្នេហា ។

ឆ្នាំមមី ៖ ការងារ ជាថ្ងៃដ៏ល្អសម្រាប់ការចរចា សហការរកស៊ី ។ លុយកាក់ គួរមានផែនការគ្រប់គ្រងហិរញ្ញវត្ថុឲ្យសមស្រប ។ មនោសញ្ចេតនា ផ្អែមល្ហែម ។

ឆ្នាំមមែ ៖ ការងារ ត្រូវបានបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ នោះអ្នកនឹងសម្រេចបានទិន្នផលខ្ពស់ ។ លុយកាក់ ទទួល បានទាំងដំណឹងល្អ និងអាក្រក់អំពីរឿងលុយកាក់ ។ មនោសញ្ចេតនា គួរចេះអត់ឱនអធ្យាស្រ័យឲ្យគ្នា កុំចាំចាប់តែកំហុស ។

ឆ្នាំវក ៖ ការងារ ល្អប្រសើរ ពុំមានឧបសគ្គអ្វីមករារាំងឡើយ ។ លុយកាក់ លេចចេញឱកាសរកប្រាក់ច្រើន ត្រូវចេះ ចាប់យកឲ្យទាន់ ពេល ។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនដល់មនុស្សជាទីស្រឡាញ់ ។

ឆ្នាំរកា ៖ ការងារ រលូនល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ។ លុយកាក់ មានបន្ថែមឱកាសវិនិយោគរកចំណេញច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ រីករាយក្នុងជីវិត ។

ឆ្នាំចរ ៖ ការងារ ជាថ្ងៃដ៏ប្រសើរសម្រាប់ការសហការរកស៊ី ។ លុយកាក់ ធ្លាក់ចុះ ចំណាយច្រើនជាងចំណូល ។

ឆ្នាំកុរ ៖ ការងារ ត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ដោយសារភាពអំណត់ ព្យាយាមរបស់អ្នក ។ លុយកាក់ មានឱកាសបានឡើងប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា គួរមានពេលវេលាសម្រាប់គ្នាឲ្យបានច្រើនទើបមនោសញ្ចេតនាមិនរង្គោះរង្គើ ៕

×