Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនឿ​លើ​ជីវ​ច​ល​

​នៅពេល​អ្នកណាម្នាក់​បាន​មើលឃើញ​ប្រាសាទអង្គរវត្ត ហើយ​បើ​ពិនិត្យ​ឱ្យ​ស៊ីជម្រៅ​បន្ដិច គេ​នឹង​ឃើញ​រូបចម្លាក់​នៅលើ​ជញ្ជាំង​នេះ​ជា​ក្បួនទ័ព​ក្នុង​សង្គ្រាម​។ ក្នុងចំណោម​ក្បួនទ័ព​ដែល​កំពុង​ច្បាំង នឹង​ទ័ព​យួន​(​ដាវ​វៀត​) និង​ទ័ព​ច្បាំង​ទាំងនេះ ត្រូវបាន​ដឹកនាំ​ដោយ​មេទ័ព​ម្នាក់​ពាក់​ក្បាំង​ជា​រូប​ស្នែង​។​

​ចំពោះ​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា ការដែល​មេទ័ព​ខ្មែរ​នា​សតវត្សរ៍​ទី​១២ ពាក់​ក្បាំង​រូប​ប្រើស​បែបនេះ មិនមែនជា​រូបភាព​ល្អមើល ឬ​ចៃដន្យ​ឡើយ វា​មន​អត្ថន័យ​ធ្វើឱ្យ​មេទ័ព​នោះ​អង់អាច​ក្លាហាន​ដូចជា​សត្វ​ប្រើស​។​

​សិល្បករ​បុរាណ​បាន​ឆ្លាក់​រូបភាព​នេះ បញ្ជាក់​ពី​គុណ​សម្បត្ដិ​និង​សេចក្ដីក្លាហាន​របស់​បុគ្គ​ល​មេទ័ព ដ៏​ចំណាន​។ សូមបញ្ជាក់ថា មេទ័ព​ធម្មតា​ដែល​ពុំ​បានទទួល​ជ័យជម្នះ គេ​មិន​ពាក់​ស្នែង​ប្រើស​នៅលើ​ក្បាល​ទេ​។ នេះ​ជា​ជំនឿ​លើ​ជីវ​ច​ល​។​

​សញ្ញា​ក្បាល​ប្រើ​សមាន​ស្នែង អាចជា​សត្វ​តំណាងឱ្យ​បុព្វការី​ជន ដែល​គេ​ចាត់ទុក​សត្វ​ប្រើស​ជា​សត្វ​ប្រចាំ ត្រកូល​មេទ័ព​ដ៏​ខ្លាំងក្លា​ពូកែ​។​

​បច្ចុប្បន្ន ជំនឿ​ជី​វច​ល​ត្រូវបាន​គេ​ប្រមូលផ្ដុំ​តែ​ចំពោះ​អ្នកស្រុក​អាចជា​ខ្មែរលើ ម្យ៉ាងទៀត​ជំនឿ​ខាងលើនេះ បាន​ធ្លាក់ចុះ​ដោយសារ​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា ក៏ប៉ុន្ដែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ជំនឿ​លើ​ជី​វច​ល​នៅ​ពុំទាន់ រលត់​នៅឡើយ​។​

​ឧទាហរណ៍​មួយ​ជាក់ស្ដែង ជនជាតិខ្មែរ​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​ព្រំប្រទល់​បច្ចុប្បន្ន នៅតែ​ចាត់ទុកថា ស្នែង​ប្រើស ស្នែង​ខ្ទីង រមាស រមែង​មានអំណាច​ពិសេស អាចជួយ​ការពារ​ពួកគេ​បាន ជាហេតុ​បណ្ដាល​ឱ្យគេ​មាន​ស្នែង​សត្វ​ទាំងនោះ​តុបតែង​ផ្ទះសម្បែង​របស់​ពួកគេ​។ ទង្វើ​នេះ មិនមែន​គ្រាន់តែ​លំអ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្ដែ​កើតចេញ​អំពី​មូលដ្ឋាន​ជំនឿ​សាសនា​យ៉ាង​ប្រាកដ ព្រោះ​មាន​លក្ខណៈ​សាកល​៕​

  

×