Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងសុខភាព៖ ប្រយោជន៍ ៥យ៉ាងរបស់សិចជាមួយជីវិតគូ ដែលនារីៗគួរដឹង និងត្រូវផ្ដល់ភាពសំខាន់

ការរួមសិច មិនមែនគ្រាន់តែជារឿងកម្សាន្តសប្បាយនៅលើគ្រែ ឬការពង្រឹងសម្ព័ន្ធភាពស្វាមី-ភរិយាប៉ុណ្ណោះទេ តែនារីៗយើងដឹងទេថា ការមានសិចជាមួយគ្នាជាប់លាប់ មានប្រយោជន៍ដោយប្រយោលច្រើនយ៉ាង ដែលមនុស្សជាច្រើនមើលរំលង។ អីលូវយើងនាំគ្នាមកដឹងទាំងអស់គ្នាថា តើការរួមសិច មានអ្វីល្អខ្លះ ព្រោះរឿងនេះអាចធ្វើឱ្យនារីៗយើងផ្លាស់ប្ដូរចិត្ត និងធ្វើឱ្យសិចកាន់តែមានសេចក្ដីសុខខ្លាំងឡើង ក៏អាចថាបានដែរ។

១- ជួយធ្វើឱ្យរាងកាយនៅក្មេង
ការមានសិចយ៉ាងជាប់លាប់ នឹងធ្វើឱ្យខួរក្បាលបញ្ចេញសារធាតុនៃសេចក្ដីសុខចេញមក និងអ័រម៉ូនសំខាន់ដែលជួយលើរឿងប្រព័ន្ធឈាមរត់ ធ្វើឱ្យកោសិកាផ្សេងៗ មានអុកស៊ីហ្ស៊ែនគ្រប់គ្រាន់ទៅចិញ្ចឹមរាងកាយ ហើយលទ្ធផលដែលតាមមក គឺទិដ្ឋភាពរួមរបស់សាច់ស្បែក នឹងមើលទៅឃើញស្រស់ស្អាតក្មេងជាងវ័យ ពន្យារអាយុបាន ៤-១០ឆ្នាំឯណោះ។

២- ជួយឱ្យគេងលង់លក់បានល្អ
នៅពេលនារីៗដល់ចំណុចកំពូលនៃភាពសុខស្រួល នឹងធ្វើឱ្យកើតមានភាពធូរស្រាល ខួរក្បាលនឹងបញ្ចេញអ័រម៉ូន ផ្រូ-លែក-ទិក ដែលជួយឱ្យកាន់តែគេងលង់លក់បានងាយស្រួលឡើង ដូច្នេះហើយ ទើបក្រោយពេលមានសិចរួច ថ្វើឱ្យមានអារម្មណ៍ងងុយគេង និងលង់លក់យ៉ាងពេញទំហឹង ពេញ១យប់យ៉ាងមានប្រសិទ្ធភាពបំផុត។

៣- ជួយសម្រកទម្ងន់បានទៀតផង
ខណៈរួមសិច អាចប្រៀបបាននឹងការហាត់ប្រាណបញ្ចេញកម្លាំងកាយដែរ ដូច្នេះរាងកាយនឹងមានការដុតបំផ្លាញថាមពលបានតាមរយៈការធ្វើចលនារាងកាយ និងលំហូរវិលរបស់លោហិតក្នុងអំឡុងពេលប្រតិបត្តិការ។ អាចនិយាយបានថា ទទួលបានទាំងសេចក្ដីសុខ និងសម្រកទម្ងន់ក្នុងពេលជាមួយគ្នាទៀតផង។

៤- ធ្វើឱ្យរាងកាយបានធូរស្រាល បាត់ភាពធុញថប់តានតឹង
ការដែលសិចជួយកាត់បន្ថយអាការឈឺក្បាលបាន វាកើតឡើងតាមរយៈការដែលរាងកាយមានការបញ្ចេញសារធាតុ អេន-ដូ-ហ្វ៊ីនខណៈកំពុងប្រតិបត្តិការ និងពេលដល់ចំណុចសុខស្រួលផុតកំពូល។ ដោយសារធាតុប្រភេទនេះ នឹងចូលទៅជួយកាត់បន្ថយភាពធុញថប់តានតឹង ធ្វើឱ្យកើតភាពធូរស្រាល មានចំណែកសម្រាលអាការឈឺក្បាលបានយ៉ាងគួរឱ្យអស្ចារ្យ។ ក្រៅពីនោះ នៅអាចការពារ មិនឱ្យកើតអាការឈឺក្បាលធ្ងន់ធ្ងរក្នុងអំឡុងពេលថ្ងៃបានទៀតផង។ ការមានសិច យ៉ាងតិច ២-៣ដងក្នុង ១សប្ដាហ៍ នឹងជួយសម្រាលអាការទាំងអស់នោះបានច្រើនយ៉ាងមិនគួរឱ្យជឿ។

៥- ជួយបង្កើនភាពរឹងមាំដល់សាច់ដុំត្រគាក
នៅពេលរួមសិច រាងកាយនឹងហុចផលល្អដល់ការធ្វើការរបស់សាច់ដុំត្រគាកដោយផ្ទាល់ នឹងជួយជំរុញសាច់ដុំនៅត្រង់ម្ដុំនោះ ឱ្យរឹងមាំខ្លាំងឡើង រឹតតែដល់ចំណុចសុខស្រួលផុតកំពូលញឹកញាប់ផងនោះ នឹងរឹតតែមានចំណុចល្អក្នុងផ្នែកនេះកាន់តែច្រើនឡើងដែរ។ នៅពេលសាច់ដុំនៅត្រង់បរិវេណនោះ រឹងមាំ វានឹងជួយការពារជំងឺលេចនោម និងបញ្ហាពាក់ព័ន្ធនឹងប្លោកនោមបាន ១ផ្លូវទៀតផង។

ដូច្នេះ យើងឃើញថា សិចមានចំណុចល្អជាច្រើនចំពោះសុខភាព និងមិនមែនមានតែត្រឹមប៉ុណ្នឹងទេ ដូច្នេះហើយទើបនារីៗណា ដែលឃ្លាតឆ្ងាយពីការធ្វើកិច្ចការងារលើគ្រែជាមួយស្វាមី ចូរឧស្សាហ៍កេះ ឱ្យគាត់ដឹងថា អ្នកនាងត្រៀមខ្លួនរួចហើយ និងចង់ចាប់ផ្ដើមភ្លើងស្នេហ៍ឱ្យបានញឹកញាប់ ព្រោះយើងសូមប្រាប់ទៅចុះថា មិនមែនត្រឹមតែមានសុខភាពល្អប៉ុណ្ណោះទេ តែអ្នកនាងថែមទាំងមានសេចក្ដីសុខ ជាមួយនឹងការរួមសិច ដែលទទួលបានសុខភាព និងសេចក្ដីស្នេហាដែលកាន់តែស្អិតល្មួតឡើងទៀតផង៕

×