ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារជួបប្រទះឧបសគ្គច្រើនត្រូវប្រឹងប្រែង តាំងស្មារតី ទើបអាចសម្រួលដោះស្រាយបាន។ ប្រាក់ចំណូលទៀតសោតពុំសមប្រកប ត្រូវប្រយ័ត្នរឿងរ៉ាវទាក់ទងលុយកាក់។ មនោសញ្ចេតនា ៖ ទំនាក់ទំនងមនោសញ្ចេតនាក៏ពុំរលូនល្អ ត្រូវប្រយ័ត្នស្មារតីក្នុងការទំនាក់ទំនងដៃគូ។ ទិសនាំលាភ៖ លិច តំណមទិស ៖ កើត។ ពណ៌នាំសំណាង៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម ។ ការងារសព្វមុខ ប្រែជាលំបាក តម្រូវឲ្យអ្នកប្រយ័ត្នប្រយែងក្នុងការដោះស្រាយ។ មានរឿងចៃដន្យដែលអ្នកត្រូវចំណាយខ្ទង់ប្រាក់ច្រើនមួយ។ មនោសញ្ចេតនាគួរគប្បីសំឡឹងដៃគូប្រាស្រ័យទាក់ទងក្នុងកែវភ្នែកមេត្តាខន្តី។ ទិសនាំលាភ៖ ជើង តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ក្រហម។ ឆ្នាំយកអាសា ៖ ឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីស្រុតចុះ ។ ប្រយ័ត្នខាតបង់ខុសឆ្គងព្រោះតែអំនួត ចូរប្រយ័ត្នគប្បីស្តាប់យោបល់អ្នកដទៃ ដើម្បីសាងបានកិច្ចសហប្រតិបត្តិការល្អមួយ។ មានការលូតសាល់ខ្លះក្នុងទំនាក់ទំនងមនោសញ្ចេតនា តែត្រូវប្រយ័ត្នកុំចាយវាយលើពីចំណូលរបស់ខ្លួន។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ លិច។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់ ។ គ្រប់ការងារមានអ្នកជួយយកអាសា នាំឲ្យសម្រេចបានដូចបំណងប្រាថ្នា។ ប្រាក់ចំណូលមានការកើនឡើង ជាឱកាសល្អសម្រាប់ទាក់រកស៊ីល្អ។ ទិសនាំលាភ ៖និរតី តំណម ៖ ជើង ។ ពណ៌នាំសំណាង៖ទឹកដោះគោ។ អ្នកយកអាសា ៖ ឆ្នាំមមែ ៕
ឆ្នាំរោង៖ រាសីល្អមធ្យម។ ថ្ងៃនេះអ្នកត្រូវត្រៀមស្មារតីប្រឈមនឹងការប្រែប្រួលច្រើន។ គប្បីធ្វើការដោយអំណត់ ម៉ឺងម៉ាត់ ទើបបានទទួលផលល្អ។ វាពុំមែនជាពេលវេលាអ្នកត្រូវរងចាំអ្វីៗបានផលល្អទេ។ ក្នុងទទំនាក់ទំនងអ្នកអាចស្វែងរកបាននូវការឯកភាពគ្នា។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ កើត។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ មានព័ត៌មានរីករាយច្រើនសម្រាប់អ្នក តែពុំមែនជាវេលាល្អសម្រាប់ការដាក់ទុនរកស៊ីទេ។ អ្នកអាចពិចារណាឡើងវិញពីខ្លួនឯង ដើម្បីមានជម្រើសល្អ។ ទិសនាំលាភ ៖ លិច តំណមទិស ៖ ឦសាន។ ពណ៌នាំសំណាង ៖ លឿង។ ឆ្នាំយកអាសា ៖ ឆ្នាំឆ្លូវ ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់ ។ ការងាររបស់អ្នកកំពុងបោះជំហានទៅមុខយ៉ាងរឹងមាំ ហើយក៏ជាឱកាសសម្រាប់ស្វែងរកចំណូល ពុំត្រូវអល់ឯកទេ។ ជាទិវាមួយពោរពេញដោយក្តីរីករាយសុភមង្គល។ ទិសនាំលាភ ៖ ឦសាន តំណមទិស ៖ លិច។ ពណ៌នាំសំណាង ៖ បៃតង។ អ្នកយកអាសា ៖ ឆ្នាំខាល ៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម ។ ការងារថ្វីត្បិតរលូនទៅមុខ តែកុំប្រហែសប្រយ័ត្នជួបឧបសគ្គ។ ចំណូលពិបាករក ហេតុនេះកុំខ្ជះខ្ជាយឲ្យសោះ។ វាជាវេលាដែលអ្នកមានកត្តាទាក់ទាញ សម្រាប់ពង្រីកចំណងទាក់ទង។ ទិសនាំលាភ ៖ ពាយ័ព្យ តំណមទិស ៖និរតី។ ពណ៌នាំសំណាង ៖ ខ្មៅ ខៀវ។ អ្នកយកអាសា ៖ ឆ្នាំកុរ ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ប្រាក់ចំណូលថ្វីពុំដូចប្រាថ្នា តែវាពុំមែនជាវេលាសមស្របសម្រាប់អ្នកប្តូររបរឡើយ។ មនោសញ្ចេតនា ៖ ជាឱកាសល្អសម្រាប់រកគូចំពោះអ្នកនៅលីវ។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ និរតី។ ពណ៌នាំសំណាង ៖ លឿង ។ ឆ្នាំយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ ។ ធ្វើអ្វីក៏ដោយត្រូវរក្សាអារម្មណ៍នឹងនរ កុំតក់ក្រហល់ឲ្យសោះ ព្រោះអាចនាំឲ្យខុសឆ្គង។ ចំណូលតិចត្រូវប្រិតសំចៃ។ មនោសញ្ចេតនា ៖ រាសីកំពុងធ្លាក់ចុះត្រូវប្រែងគ្រប់គ្រងអារម្មណ៍ឲ្យបាន។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស ៖ ពាយ័ព្យ។ ពណ៌នាំសំណាង ៖ ស ។ អ្នកយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ជាឱកាសដែលអ្នកបានប្រាស្រ័យនឹងមនុស្សមានអំណាច ធ្វើឲ្យការលំបាកទាំងឡាយត្រូវបានដោះស្រាយ។ វាជាឱកាសល្អសម្រាប់ដាក់ទុនរកស៊ី។ អ្នកនឹងមានព័ត៌មានសប្បាយដែលស្មានពុំដល់។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ ជើង ។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់ ។ កិច្ចការទាំងឡាយត្រូវសម្រេចបានដោយពឹងពាក់ខ្លួនឯង តែវាជាឱកាសសម្រាប់អ្នកទទួលរ៉ាប់រងកិច្ចការធំៗលំបាកជាងមុន។ មនោសញ្ចេតនា ៖ ត្រូវមានការគោរពគ្នាទៅវិញទៅមក កុំបង្ខំគេឲ្យតាមខ្លួនក្នុងទំនាក់ទំនងមនោសញ្ចេតនា។ ទិសនាំលាភ ៖ លិច តំណមទិស ៖ ពាយ័ព្យ។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំមមែ៕