ខាងក្រោមនេះគឺជារូបភាពសាមញ្ញធម្មតាៗ តែវាបង្កប់នូវទឹកចិត្តដ៏សែនក្តុកក្តួល ស្នាមញញឹមលាយឡំទឹកភ្នែករបស់បុរសជាឪពុកពេលកូនស្រីខ្លួន នាងចាកចេញទៅសាងគ្រួសារថ្មី ។

ទំនាក់ទំនងរវាងឪពុក និងកូនស្រីតែងមានអ្វីនោះ ឧត្តុង្គឧត្តម ស្រស់ត្រកាល ។ នោះកូនស្រីធំពេញវ័យក្តី តែនាងនៅតែជា “នាងតូចតន់” ក្នុងជម្រៅចិត្តឪពុកដដែលហ្នឹង! ។ គាត់ចង់ការពារផ្តល់ភាពកក់ក្តៅឲ្យអ្នកជានិច្ច ។

មង្គលការកូនស្រីជាខណៈពេល សុភមង្គលបំផុត ហើយក៏រន្ធត់ចិត្តបំផុតដែររបស់បុរសជាឪពុកទាំងឡាយ ។

ជាឪពុកពិតជារីករាយណាស់ពេលដឹងថាកូនស្រីមានទីពឹងពាក់នាថ្ងៃអនាគតបាន ។

… ទឹកភ្នែកនៃភក្តីសុភមង្គលរបស់ឪពុកថ្ងៃកូនស្រីរៀបការ ។

កូនសើចៗទៅកូន ហើយពុកក៏… ប្រឹងសើចដែរ ។

កូនស្រីទាំងឡាយគប្បីដឹងថា វាពុំមែនជាទឹកភ្នែកនៃភាពទន់ខ្សោយទេ ហេតុនេះត្រូវលើកតម្កើង ត្រូវដឹងថាវាជាទឹកភ្នែកនៃក្តីស្រឡាញ់ អាណិត មេត្តា ណា៎! ។

ឪពុកម្តាយតាមឃ្លាំមើលកូនជានិច្ច ទោះបីកូនធំដឹងក្តី … រហូតទល់ពេលផុតដង្ហើម ។

ឪពុកម្នាក់ៗចង់ឲ្យកូនស្រីមានសុភមង្គល សុខសាន… ត្រូវរស់នៅឲ្យសក្តិសមជាមួយស្នាមជ្រីវជ្រួ្ សរសៃសក់ស្កូវរបស់គាត់ ។

ពុកៗ! កុំយំអីណា៎! កូនសន្យានឹងរស់នៅប្រកបដោយសុភមង្គល ។

ខណៈពេលដែលបុរសជាឪពុកសំឡឹងឃើញ “នាងតូចតន់” របស់ខ្លួនម្ង៉ៃណានោះ ឥឡូវក្លាយជា… កូនក្រមុំបាត់ទៅហើយ!

មានពាក្យមួយឃ្លាថា ៖ ឪពុកពុំមែនជាមនុស្សសុក្រិតបំផុតទេ តែលោកតែងស្រឡាញ់កូនតាមបែប “សុក្រិត”បំផុត ។

ស្តាយស្រណោះផង ពេញចិត្តផង! ។ កូនសន្យាមកថា “ត្រូវមានសុភមង្គលណា៎កូនសម្លាញ់! ។

ពុកពិតជារីករាយជាមួយកូនស្រី តែពុកពុំអាចមិនរំភើប ហើយ “បារម្ភ” និងអនាគតរបស់កូនបានទេ! ។

ពុកកុំយំ! កុំយំណា៎ពុក! កូននៅតែជាកូនតូចរបស់ពុកជានិច្ចណា៎! ។

ខណៈពេលចុងក្រោយដែលកូនស្រីពុំបាន… ដឹងឡើយ ! ៕ ចន្ទ្រា

