Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រេចឃុំខ្លួនយុវជន៤នាក់ ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្ម នៅខណ្ឌដង្កោ

spot_img

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៣នេះ បានបង្គាប់ឲ្យឃុំខ្លួន យុវជនចំនួន ៤នាក់ ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្ម និង បញ្ជូនពួកគេ ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ លួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទ ) ប្រព្រឹត្តកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ នៅចំណុចផ្លូវបេតុងកែងបុរីប៊ុន លី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទ៤នាក់ ខាងលើមាន៖ ១- ឈ្មោះ អូក ឆាយ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ២- ឈ្មោះ ណោង វុទ្ធីគីម ឡាយ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ៣- ឈ្មោះ វា វាសនា ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ៤- ឈ្មោះ មាស រតនៈ ហៅ អាហ៊ីង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ពួកគេ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” លួចមានស្ថានទម្ងន់ទោស ” ឆក់ទូរស័ព្ទដៃ” តាមមាត្រា ២៥៧ នៃក្រមព្រហ្មទណ្ឌ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចអាវុធហត្ថចាប់យកវត្ថុតាងរួមមាន ៖ ម៉ូតូចំនួន២គ្រឿង ១. ម៉ាក BEAT ពណ៌ សលាយខៀវ ផ្លាកលេខ 1AI-4566 ភ្នំពេញ ។ ២. ម៉ាក NEX ពណ៌សលាយខៀវ ផ្លាកលេខ 1JW-0760 ភភ្នំពេញ។ ៣. ផ្លាកលេខម៉ូតូ ចំនួន ០១ (1TF-1518 ភ្នំពេញ ) ។

ពួកគេ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ នៅចំណុចផ្លូវបេតុងកែងបុរីប៊ុនលី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×