Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ទោ យិន លីម ស្រវឹងបើកឡានឡើងលើសួនច្បារវិមានឯករាជ្យ រួចបើកទៅបុករទះលក់ទឹកសុទ្ធ

spot_img

ភ្នំពេញៈ ឧត្តមសេនីយ៍ម្នាក់ ស្រវឹងស្រាបើកររថយន្តទំនើបជិះឡើងលើសួនច្បារវិមានឯករាជ្យ រួចបើកទៅបុកអ្នករុញរទះលក់ទឹកសុទ្ធ ធ្វើឲ្យប្រជាពលរដ្ឋដើរលេងកំសាន្ត និងអ្នកហាត់ប្រាណនាំគ្នារត់ទាំងភ័យខ្លាច។ ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជាង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកឡង់គ្រីស័រពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AU-3868 ។ អ្នកបើកបរឈ្មោះ យិន លីមជាមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ បើកបរក្នុងស្ថានភាពស្រវឹង។ អ្នករុញរទេះលក់ទឹកសុទ្ធមិនរងរបួសនោះទេ ដោយសារគេចផុត។

ប្រជាពលរដ្ឋកន្លែងកើតហេតុបានរិះគន់មន្ត្រីនគរបាលផ្កាយពីររូបនោះ និងសំណូមពរដល់ថ្នាក់លើមេត្តាពិនិត្យ និងចាត់វិធានការ ឬដាក់វិន័យកងកម្លាំងលើមន្ត្រីរូបនោះផង បើកបរក្នុងស្ថានភាពស្រវឹង បើកឡើងលើសួនច្បារវិមានឯករាជ្យ ។ សំណាងហើយដែលបុករទេះរុញលក់ទឹកសុទ្ធ (ទៅមុខលែងរួច) កុំអីមិនដឹងបុករះមនុស្សដើរហាត់ប្រាណ និងដើរកំសាន្ត ស្លា.ប់ និងរបួសប៉ុន្មាននាក់ទេ។

មជ្ឈដ្ឋានទូទៅចាំមើលចំណាត់ការរបស់សមត្ថកិច្ចលើឧត្តមសេនីយ៍ទោ យិន លីម ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “យកមកដល់ស្នងការហើយទាំងមនុស្ស ទាំងរថយន្ត ដើម្បីសួរនាំបន្ថែម”៕ រក្សាសិទ្ធិដោយៈចេស្តារ

spot_img