Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់បទចោទ និងសំណងជម្ងឺចិត្ត ចាងហ្វាងកាសែតអនឡាញម្នាក់ ពាក់ព័ន្ធនឹងការ បរិហារកេរ្ដិ៍ មន្ត្រីយោធា២នាក់ តាមប្រព័ន្ធហ្វេសប៊ុក !!

spot_img

ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ២៥ខែ មករា ឆ្នាំ ២០២៣នេះ បានប្រកាសសាលដីកា លើកបណ្តឹងសាទុក្ខ បុរសជាប់ចោទម្នាក់ ជាចាងហ្វាង ការផ្សាយគេហទំព័រស្រទាប់យុវវ័យ ដែលត្រូវបានតុលាការថ្នាក់ក្រោម ពិន័យប្រាក់ចំនួន ០៥ លានរៀល និងបង្គាប់ឱ្យសងជម្ងឺចិត្តចំនួន ៤០ លានរៀល ជាប់ពាក់ព័ន្ធបទល្មើស បរិហារកេរ្ដិ៍ជាសាធារណៈ តាមរយ:ហ្វេសប៊ុកប្រព្រឹត្តនៅភូមិអូរជញ្ចៀន ឃុំ អន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីអំឡុង ឆ្នាំ ២០១៩ ។

តុលាការកំពូលរាជធានីភ្នំពេញ បានតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម តែបានកែប្រែ ប្រាក់សងជម្ងឺចិត្ត ពី ៤០ លានរៀល មកត្រឹម ១០ លានរៀលវិញ ។

លោក ជីវ កេង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ ប៉ែន នួន ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរអ្នកសារព័ត៌មាន មានទីលំនៅ ភូមិរំចេក ស្រុកអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ប៉ែន នួន ត្រូវបានសាលាដំបូងខេត្ត ឧត្ដរមានជ័យ កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២០ ផ្តន្ទាទោស ពិន័យប្រាក់ ចំនួន ៥ លានរៀល និង បង្គាប់ឱ្យសងជម្ងឺចិត្តចំនួន ៤០ លានរៀល ទៅដើមបណ្ដឹង ពីបទ ” បរិហារកេរ្ដិ៍ជាសាធារណៈ តាមរយ: ហ្វេសប៊ុក ” តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទបានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ គាត់ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទ ត្រូវបានប្តឹងដោយមន្ត្រីយោធា ជាន់ខ្ពស់ ចំនួន២នាក់ បន្ទាប់ជនជាប់ចោទ បានចោទប្រកាន់មន្រ្តីយោធាទាំង២នាក់នោះថា ជា: ចោរប្លន់ (ឬ លួច) ដីស្របច្បាប់ ចំនួន ប្រមាណ៦ ហិកតា របស់ប្រជាពលរដ្ឋខ្មែរ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីឆ្នាំ ២០១៩៕
រក្សាសិទ្ធិដោយ ចន្ទា ភា

spot_img
×