Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹកជូនដំណឹង ÷ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី៣១ ខែមករានេះ ធាតុអាកាសនឹងចុះត្រជាក់កម្រិតមធ្យម

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ពោលគឺ ក្នុងរយៈពេលមួយសប្តាហ៍នេះ ស្ថានភាពធាតុអាកាស នឹងចុះត្រជាក់បន្តទៀត។

ក្រសួងធនធានទឹក ឱ្យដឹងថា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករា នេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់នៃប្រទេសចិន និងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង នាំឱ្យស្ថានភាព មានដូចជា ÷

១- តំបន់ទំនាបកណ្តាល :

  • សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C
  • សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣ °C
  • អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។

២- តំបន់ខ្ពង់រាប :

  • សីតុណ្ហភាពអប្បបរមា មានពី ១៥-២០°C
  • សីតុណ្ហភាពអតិបរមា មានពី ២៨- ៣១°C
  • ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°C នៅពេលព្រឹក និងនៅពេលយប់។

៣- តំបន់មាត់សមុទ្រ :

  • សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
  • នឹងអាចមានខ្យល់បក់បោកលាយឡំ និងរលកសមុទខ្ពស់។

ក្រសួងធនធានទឹក សូមអំពាវនាវដល់សាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×