Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការ ចែកចាយសម្ភារៈអាសអាភាសដោយខុសច្បាប់ជាច្រើនប្រភេទ នៅខណ្ឌទួលគោក

spot_img

ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៣ បានចុះបង្ក្រាប និង ឃាត់ខ្លួនបុរសសង្ស័យម្នាក់ យកមកសាកសួរនៅនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ពាក់ព័ន្ធនឹងការ ចែកចាយសម្ភារៈអាសអាភាសខុសច្បាប់ជាច្រើនប្រភេទ ប្រព្រឹត្តនៅផ្ទះលេខ១០៥អឺ១ហ្សិត ផ្លូវលេខ១២២ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន បានសហការជាមួយ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលព័ត៌មាន មានការបើកកន្លែងចែកចាយសម្ភារៈអាសអាភាសខុសច្បាប់ជាច្រើនប្រភេទ នៅចំណុច បង្រ្កាបខាងលើ ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ដើម្បី សាកសួរ និង ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×