Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងសាងសង់ស្ថានីយច្រកទ្វារអន្តរជាតិស្ទឹងបត់ សម្រេចបាន៨០%ហើយ ធនាគារពិភពលោក យល់ស្រប

spot_img

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សារវាង លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ទឹងបត់ ជាមួយគណៈប្រតិភូមកពីធនាគារពិភពលោក (World Bank) នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ត្រូវបានលើកបង្ហាញថា គម្រោងសាងសង់ស្ថានីយច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតមកដល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៨០%ហើយ ដែលក្នុងនោះរួមមាន អគារច្រកទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រ។

ជំនួបពិភាក្សាដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញពាក់ព័ន្ធ លើប្រព័ន្ធលំហូរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់នេះផងនោះ លោក យិត បុណ្ណា នាយកគម្រោងស្ទឹងបត់ បានថ្លែងពីចក្ខុវិស័យថា បន្ទាប់ពីគម្រោងនេះដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។ ចំណែកធនាគារពិភពលោក យល់ស្របលើវឌ្ឍនភាពនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×