Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យស្រវឹងបុរសម្នាក់ បើករថយន្តម៉ាកrangrover រេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវ ខ្ទេចមួយកំណាត់មុខ

spot_img

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាកrangrover មួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតទៅ បុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់ចំនួនមួយកង់ ចំណែករថយន្តខូចខាតមួយកំណាត់មុខ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១២នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ខែមករាឆ្នាំ ២០២៣ ស្ថិតនៅត្រង់ចំណុចស្តុបអង្គអេង តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាក rangroverពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BU-8802 បើកបរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ពុំដឹងថាមកពីរថយន្តឬក៏តៃកុងមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់ និងបែកចំនួន២កង់ ហើយរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំគៀបជាប់នឹងក្បាលនាគពុះចែកទ្រូងផ្លូវទៅមុខលែងរួច។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ក៏បានចុះមកដល់កន្លែងកើតហេតុ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបឹងកេងកង ដើម្បីចុះមកធ្វើការវាស់វែង យកយន្តប្រគល់ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានយកទៅដោយរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img