Monday, September 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ពីរ​នាក់ លង់ទឹក​ស្លាប់ នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ជ្រាវ​

​កំពង់ឆ្នាំង ៖ រមណីយដ្ឋាន​ទឹកធ្លាក់​ជ្រាវ មាន​មនុស្ស​ពីរ​នាក់ ត្រូវ​បាន​ទឹក​ហូ​គូ​ច​យកទៅ​បាត់ ។ ការ​ដែល​បង្ក​ឲ្យមាន​ហេតុការណ៍​នេះ​ឡើង​ ​ទឹក​បាន​ធ្លាក់​យ៉ាងគំហុក មក​ពី​លើ ខណៈពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដូច្នេះ​សូម​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​បងប្អូន​ទាំងអស់ ដែល​លេង​កម្សាន្ត ព្រោះ​ខែ​ភ្លៀង​ទឹក​ហូរ​ខ្លាំង​ណាស់​។ មុន​ស្ស​ពីរ​នាក់​បាន​លង់ទឹក​ស្លាប់ នៅ​ចំណុច​ស្ទឹង​ក្រាំង​ពន្លៃ​ដើម​ជ្រៃ​ធំ ភូមិ​តាំង​សំរោង ឃុំ​អម​លាំ​ង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ២៤ ខែមិថុនា ឆ្នាំ​២០១៨​។​

​រហូតមក​ដល់​ល្ងាច​ថ្ងៃទី​២៤​ខែមិថុនា នេះ ជនរងគ្រោះ​ម្នាក់​ត្រូវបាន​រក​ឃើញ​សព​។ អ្នក​ដែល​លង់ទឹក​ស្លាប់​នេះ មានឈ្មោះ មុំ សេង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​សាលា​លេខ​៥ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង និង​ជនរងគ្រោះ​ម្នាក់ទៀត មានឈ្មោះ គឺ​ម ផាន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ ឃុំ​អម​លាំ​ង ស្រុក​ថ្ពង​។ ជនរងគ្រោះ​បាន​នាំ​កូន​ក្មួយ​មកលេង​តំបន់​ទឹកធ្លាក់​ជ្រាវ និង​បន្ត​មក​លេង​នៅ​ចំណុច​កើតហេតុ​ខាងលើ​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ៖ ក្រុម​ជនរងគ្រោះ​កំពុង​លេង​ទឹក​ក្នុង​ស្ទឹង​នោះ ក៏​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ នៅ​ចំណុច​ភ្នំ​ជ្រាវ ទើប​បង្ក​ឱ្យ​ទឹកស្ទឹង​ជន់​ឡើង​ខ្លាំង​យ៉ាងគំហុក និង​ហូរ​ពី​ខាងលើ បោក​ជនរងគ្រោះ​ឈ្មោះ មុំ សេង ទៅតាម​ទឹក​។ ពេល​ឃើញ​ដូចនេះ ឈ្មោះ​គឹម ផាន់ ក៏​បាន​ស្ទុះ​លោត​ទៅ​ជួយ ក៏​ត្រូវ​បាន​ទឹក​បោក​បាត់​ខ្លួន​ទាំង​ពីរ​នាក់​តែម្ដង​។​

ប្រភព​បញ្ជាក់​ឲ្យដឹង​ទៀត រហូតដល់​ម៉ោង​៥​និង​៣០​នាទី ល្ងាច​ទើប​រកឃើញ​សព នៅ​ចំណុច​ក្រោម​ស្ពាន​ភូមិ​ទឹក​ចេញ ចំងាយ​២០០​ម៉ែត្រ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×