កាលពីថ្ងៃទីទី ២៣ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ នាយស្លេក សមាជិកក្រុមកំប្លែង CTN បានរៀបពិធីមង្គលការកូនដំបូង ដែលក្នុងគេឃើញមានញាតិមិត្តប្រុសស្រីជាច្រើននាក់ចូលរួមពិសាភោជនាហារ ខណៈដែលអាកាសធាតុពុំអំណោចផលទាល់តែសោះ ។
យោងតាមសំណេររបស់លោក សុវណ្ណ ឬទ្ធី ហៅលោកតា វិចទ័រ បានឱ្យដឹងថា ក្នុងឱកាសពិធីអាពាហ៍ពិពាហ៍របស់កូននាយ ស្លេក គឺថាមានភ្លៀងធ្លាក់មិនឈប់ឡើយ ប៉ុន្តែទោះជាយ៉ាងណាគេសង្កេតឃើញថា ក៏នៅតែមានភ្ញៀវមកចូលរួមជាច្រើននាក់ផងដែរ ។
លោកតាវិចទ័រ បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃទី23ខែមិថុនាឆ្នាំ2018នេះ ការកូនអ៊ំស្លេកខ្ញុំ ។តែព្រះភិរុណមិនប្រណីសោះបង្អោរហូត។តែទោះយ៉ាងណាក៏ដោយក៏ភ្ញៀវមិនចោលអ៊ំស្លេកដែរ។ខ្ញុំសូមអរគុណបងប្អូនជំនួសអ៊ំស្លេក។សូមត្រជាក់ត្រជុំទាំងអសគ្នា!!! » ៕ សាវុធ