Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងនាមប្រជាជនខ្មែរ គួរដឹងថា អង្ករខ្មែរម៉ាកអ្វីជាប់លំដាប់ លេខ ១ លើពិភពលោក ចំនួន ៥ ដង? រៀបចំពិធីបុណ្យអង្ករនៅសៀមរាប !

spot_img

ភ្នំពេញ ៖ ជាការលើកទឹកចិត្តដល់ការផលិតអង្ករកម្ពុជាដែលជាប់លំដាប់ថ្នាក់លេខ ១ ចំនួន ៥ ដង ក្នុងការប្រកួតប្រជែងអង្ករពិភពលោក ជាពិសេសជាប់បានពានរង្វាន់អង្ករល្អបំផុតលើពិភពលោកឆ្នាំ២០២២នោះ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំពិធីបុណ្យអង្ករលើកទី៥ នៅឯខេត្តសៀមរាប រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ដើម្បីអបអរសាទរឱ្យកាន់តែផុសផុលទាក់ទាញចំណាប់អារម្មណ៍មកលើស្រូវអង្កររបស់កម្ពុជាឱ្យកាន់តែខ្លាំងក្លាផង និងជំរុញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកាន់ខេត្តសៀមរាបផង។

បើតាម ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ថា អង្ករកម្ពុជាបានទទួលកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃ ជាពិសេសប្រភេទអង្ករម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ជាប្រភេទពូជស្រូវផ្ការំដួល បានជាប់ចំណាត់ថ្នាក់ជាអង្ករល្អបំផុតលើពិភពលោកចំនួន ៥ដង គឺនៅឆ្នាំ២០១២-២០១៣-២០១៤-២០១៨ និងចុងក្រោយនៅឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។ សម្រាប់ការប្រកួតចុងក្រោយក្នុងឆ្នាំ២០២២ អង្ករពូជស្រូវផ្ការរំដួលដែលស្ថិតក្រោមម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ត្រូវបានជាប់ជាអង្ករល្អបំផុតលើពិភពលោក ដោយជ្រើសរើសចេញពីវត្ថុសំណាកអង្ករគម្រូចំនួនជាង ៤០សំណាកអង្ករ ដែលផ្តល់ដោយប្រទេសចំនួន ៨ ជាគណៈកម្មការ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ បានឱ្យដឹងទៀតថា វិស័យស្រូវអង្ករនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចជាតិ ដែលបានធ្វើការនាំចេញអង្ករក្នុងឆ្នាំកន្លងទៅបានចំនួនជាង ៦៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៤១៨លានដុល្លារ និងនាំចេញស្រូវបានចំនួនជាង ៣.៤លានតោនស្រូវ ដែលគិតជាទឹកប្រាក់បានចំនួនជាង ៨៨១លានដុល្លារ បើសរុបទាំងការនាំចេញអង្ករ និងស្រូវ បានទឹកប្រាក់សរុបប្រមាណជាង ១,២០០លានដុល្លារក្នុងមួយឆ្នាំ ដែលជាចំណែកមួយយ៉ាងសំខាន់សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។

ងាកមកមើលពិធីបុណ្យអង្ករវិញម្ដង លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ជាតំណាងលោក ទៀ សីហា អភិបាលខេត្ត បានថ្លែងទៅកាន់មន្ត្រីពាក់ព័ន្ធ និងអ្នកជំនួញស្រូវអង្ករប្រមាណ ៣០០នាក់ ថា គោលបំណងសំខាន់នៃពិធី «បុណ្យអង្ករ» គឺដើម្បីផ្សព្វផ្សាយសក្ដានុពលលើវិស័យស្រូវអង្ករកម្ពុជា ដែលជាមាស «ស» របស់ព្រះរាជាណាចក្រកម្ពុជា ហើយកន្លងទៅថ្មីៗនេះ អង្ករកម្ពុជាបានឈ្នះពានរង្វាន់ «អង្ករល្អដាច់គេរបស់លើពិភពលោក» ដែលជាប្រភេទអង្ករម៉ាក «ម្លិះអង្គរ» និងផលិតចេញពីពូជស្រូវឈ្មោះ «ផ្ការំដួល»។

ពិធីបុណ្យអង្ករនេះ មានគោលបំណងដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែច្រើន ក្រោមស្មារតីនៃយុទ្ធនាការ «ទស្សនាស្រុកយើង កម្ពុជាស្អាត និងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ» ដើម្បីផ្សព្វផ្សាយទិសដៅទេសចរណ៍ដ៏មានសក្កានុពលក្នុងខេត្តសៀមរាប ផលិតផល និងសេវាកម្មទេសចរណ៍ ដែលមានលក្ខណៈវប្បធម៌ និងសម្បត្តិធម្មជាតិដ៏សម្បូរបែបព្រមជាមួយស្នាមញញឹមប្រកបដោយភាពកក់ក្តៅ រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×