Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​២​នាក់ នាំគ្នា​ជិះ​កង់ មក​លោត​ទឹក​ស្ពាន​ជ្រោយចង្វា​ ​ម្នាក់​បាន​សម្រេច​និង​ម្នាក់​ទៀត​មិន​សម្រេច​

​ភ្នំពេញ​៖ មាន​បុរស​ស្ត្រី​២​នាក់ បាន​គិត​ខ្លី ជិះ​កង់ និង​ដើរ​មក​ប៉ុនប៉ង​លោត​ទឹក​លើ​ស្ពាន​ជ្រោយចង្វា ដើម្បី​សម្លាប់ខ្លួន មុន​ក្រោយ​គ្នា​បន្តិច ទាល់តែ​បាន​សម្រេច​ម្នាក់​ជា​បុរស ដោយ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នោះទេ ខណៈ​ស្ត្រី​ម្នាក់ទៀត ប៉ុនប៉ង​លោត តែ​មិនបាន​សម្រេច​ឡើយ ព្រោះ​ត្រូវបាន​កម្លាំង​ប្រជា​ការពារ និង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វា និង​ខណ្ឌ​ដូនពេញ ជួយ​ចាប់​ឃាត់​ទាន់​ពេលវេលា សង្ស័យ​មក​ពី​វិប្បត្តិ​គ្រួសារ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

សាក្សី​និយាយថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​បុរសរងគ្រោះ ជិះ​កង់​ពី​លិច​ទៅ​កើត មក​ឈប់​លើ​ស្ពាន​ជ្រោយចង្វា ចំ​ពាក់កណ្ដាល​ស្ពាន ស្រាប់​មួយសន្ទុះ​ក៍​ផ្ដួល​កង់​ចោល លោត​ទម្លាក់ខ្លួន​ពីលើ​ស្ពាន​បាត់​ខ្លួន​តែម្ដង បន្សល់​ទុក​កង់​១​គ្រឿង​នៅ​កន្លែងកើតហេតុ សង្ស័យ​ស្លាប់​បាត់បង់​ជីវិត​ហើយ​មើលទៅ​។​

​ជាមួយគ្នា​នោះ បន្ទាប់ពី​បុរស​រងគ្រោះ​លោតទឹក​សម្លាប់​ខ្លួន​បាន​សម្រេច គេ​ឃើញ​នារី​ម្នាក់​ទៀត ដើរ​មក​ឈរ​លើ​ពាក់កណ្ដាល​ស្ពាន​ជ្រោយចង្វារ បម្រុង​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន តែ​មិនបាន​សម្រេច​នោះទេ ព្រោះ​ត្រូវ​កម្លាំង​ប្រជា​ការពារ និង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយ​ចង្វារ និង​ខណ្ឌ​ដូនពេញ ជួយ​ចាប់​ឃាត់​ទាន់​ពេលវេលា ដោយ​សង្ស័យ​មក​ពី​វិប្បត្តិ​គ្រួសារ​។​

​នារី​រងគ្រោះ​ដែល​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន តែ​មិនបាន​សម្រេច ត្រូវបាន​គេ​ស្គាល់ ថា​មាន​ឈ្មោះ ថន ស្រី​ពី​ន អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​មាន់​អាំង មាន​ស្រុកកំណើត​នៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​គៀនស្វាយ ខេត្ត​កណ្តាល​។ ឯ​បុរស​ដែល​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយចង្វារ បានសម្រេច និង​សង្ស័យ​ស្លាប់​បាត់បង់​ជីវិត​នោះ មិន​ត្រូវបាន​ស្គាល់​ពី​អត្តសញ្ញាណ​នោះ​ទេ​។​

​ទោះបីយ៉ាងណា ក្រោយ​កើតហេតុ ស្ត្រី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ខណ្ឌដូនពេញ ឃាត់​នាំខ្លួន​ទៅ​សួរនាំ ពី​ដំណើរ​រឿង និង​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ស្វែងរក​សាច់ញាត្ត និង​រកសា​កស​ពបុរ​ស​រងគ្រោះ​ម្នាក់​ទៀត​ផង​ដែរ​៕ ​ដោយ​៖​កូឡាប​

×