Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីភ័យឆាបឆេះក្លឹបកំសាន្តមួយកន្លែង នៅក្រុងព្រះសីហនុ បណ្តាលឲ្យស្លា.ប់ពីរនាក់

spot_img

ខេត្តព្រះសីហនុ ៖ អគ្គីភ័យឆាបឆេះក្លឹបកំសាន្តមួយកន្លែង បណ្តាលឲ្យមនុស្សប្រុសស្រីពីរនាក់បាត់បង់ជីវិត ក្រោយពីសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជនពីរផ្សេងគ្នា ។

ជុំវិញករណីអគ្គីភ័យនេះ យោងតាមប្រភពបឋមនៅកន្លែងកើតហេតុពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ៨និង ២០ នាទីយប់ថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២៣ ត្រង់ចំណុចឧតុនិយមស្ថិតក្នុងក្រុមទី ១៧ ភូមិ ៣ សង្កាត់លេខ ៣ ក្រុងនិងខេត្តព្រះសីហនុ មានករណីអគ្គីភ័យមួយកើតឡើង បណ្ដាលឲ្យមនុស្សចំនួនពីរនាក់ បានបាត់បង់ជីវិតនៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនពីផ្សេងគ្នា។ ជុំវិញករណីអគ្គីភ័យនេះផងដែរ សមត្ថកិច្ចបានទទួលព័ត៌មានបឋមថា បណ្ដាលមកពីការធ្វើប្រហែសការងារ ដោយសារការផ្សារដែកនៅផ្នែកដំបូលហើយផ្កាភ្លើង បានខ្ទាតមកត្រូវសាឡុងនិង រីដូ ក្នុងក្លឹបបណ្ដាលឱ្យឆាប់ឆេះបង្កើតជាផ្សែងហប់ខ្យល់ ជាហេតុធ្វើឲ្យបុគ្គលិកនៅក្នុងក្លឹបមានការស្លន់ស្លោថប់ដង្ហើម ដួលសន្លប់នៅក្នុងក្លឹបហើយត្រូវបានក្រុមជួយសង្គ្រោះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ជួយសង្គ្រោះយកចេញ ពីក្នុងក្លឹបបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន ដែលនៅក្បែរនោះតែជាអកុសលជនរងគ្រោះទាំងពីរ(ស្រីម្នាក់និងប្រុសម្នាក់) បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យឯកជន បើទោះបីជាក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះយ៉ាងណាក្តី។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនថៅកែក្លឹប និងអ្នកគ្រប់គ្រងក្លឹបទៅសួរនាំ នៅអធិការក្រុងព្រះសីហនុ។

ជនរងគ្រោះដែលបានបាត់បង់ ក្នុងហេតុការណ៍អគ្គីភ័យនេះ នៅពុំទាន់ដឹងអត្តសញ្ញាណនៅឡើយទេ សមត្ថកិច្ចកំពុងសួរនាំទៅលើថៅកែ និងអ្នកគ្រប់គ្រងក្លឹបអំពីបញ្ហាខាងលើនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×