Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានពន្ធដារ រំលឹក និងការបំពេញកាតព្វកិច្ចសារពើពន្ធដោយស្ម័គ្រចិត្ត ចំពោះសកម្មភាព អាជីវកម្មក្រៅពីល្បែងពាណិជ្ជកម្ម របស់សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្ម

spot_img

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរំលឹក និងការបំពេញកាតព្វកិច្ចសារពើពន្ធដោយស្ម័គ្រចិត្ដ ចំពោះសកម្មភាពអាជីវកម្ម ក្រៅពីល្បែងពាណិជ្ជកម្ម របស់សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្ម។ នេះបើសេចក្ដីជូនដំណឹង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនលោក-លោកស្រីនាយក សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្មទាំងអស់ ជ្រាបថា សហគ្រាសត្រូវបំពេញកាតព្វកិច្ចសារពើពន្ធចំពោះ សកម្មភាពអាជីវកម្មល្បែងពាណិជ្ជកម្ម ដោយអនុលោមតាមប្រកាសលេខ ១០៨០ សហវ.ប្រក ស្ដីពីវិធាន និងនីតិវិធី សម្រាប់អនុវត្តកាតព្វកិច្ចសារពើពន្ធចំពោះសហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្ម គិតចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ តទៅ។ ដោយឡែក ចំពោះសកម្មភាពអាជីវកម្មផ្សេងទៀតក្រៅពីល្បែងពាណិជ្ជកម្ម សហគ្រាសត្រូវមានំ កាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ-អាករនានា គិតចាប់ពីកាលបរិច្ឆេទនៃដំណើរការអាជីវកម្ម ស្របតាមច្បាប់និង បទប្បញ្ញត្តិស្តីពីពន្ធដារ។

កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានកត់សម្គាល់ឃើញថា សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្មមួយ ចំនួនបានបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ-អាករនានា ចំពោះសកម្មភាពអាជីវកម្មក្រៅពីល្បែងពាណិជ្ជកម្ម ជូនរដ្ឋបាលសារពើពន្ធ ដោយឡែកសហគ្រាសមួយចំនួនទៀតពុំទាន់បានបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ-អាករ នានានៅឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់លោក-លោកស្រីនាយកសហគ្រាសថា ការមិនបានបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ត្រូវទទួលរងទោសទណ្ឌដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិ ស្តីពីពន្ធដារ ជាធរមាន។

ដោយផ្អែកតាមចំណារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឯកភាពផ្ដល់ ការលើកទឹកចិត្ត និងផ្តល់ការអនុគ្រោះលើកលែងទោសទណ្ឌនានា រួមមានពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវដល់សហគ្រាស ដែលចូលខ្លួនមកប្រកាស និងបង់ប្រាក់ពន្ធ-អាករនានាដោយស្ម័គ្រចិត្ត ចំពោះសកម្មភាពអាជីវកម្មក្រៅពីល្បែងពាណិជ្ជកម្ម ដែលមានការភ្លាំងភ្លាត់ ឬខកខានកន្លងមក គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២៣។ ក្នុងករណីសហគ្រាសលោក-លោកស្រីនៅតែមិនមកបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ-អាករនានាជូនរដ្ឋបាល សារពើពន្ធ តាមកាលកំណត់ខាងលើនេះទេ ត្រូវចាត់ទុកថាបានប្រព្រឹត្តអំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ និងត្រូវទទួលរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា “ លោក-លោកស្រីនាយកសហគ្រាសប្រកបអាជីវកម្ម ល្បែងពាណិជ្ជកម្មទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារខាងលើនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×