Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនយុវជនចំនួន៤នាក់ បន្ទាប់ពីប្រើប្រាស់អាវុធកែច្នៃ បា.ញ់ទៅលើជនរងគ្រោះម្នាក់ជាសមាជិកក្រុមប្រគំតន្ត្រីបណ្តាលឲ្យរងរបួស នៅខេត្តស្ទឹងត្រែង

spot_img

ខេត្តស្ទឹងត្រែង ៖ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានធ្វើការឃាត់ខ្លួន យុវជនចំនួន៤នាក់ ពាក់ព័ន្ធករណី ប៉ុន.ប៉ងឃាត.កម្ម ដោយធ្វើសកម្មភាព បន្ទាប់ពីទាញអាវុធកែច្នៃ បា.ញ់ទៅលើជនរងគ្រោះម្នាក់ជាសមាជិកក្រុម ប្រគំតន្ត្រី បណ្តាលឲ្យរងរបួស នៅលើឆាកប្រព្រឹត្តនៅកណ្តាល ទីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនរងគ្រោះដែលជាសមាជិកក្រុមប្រគំតន្ត្រីម្នាក់ ដែលរងរបួស មិនទាន់ស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាជាអ្នកភ្លេង ។

សូមបញ្ជាក់ថា មុនពេលកើតហេតុ ក្នុងរាត្រីនៃកម្មវិធីប្រគំតន្ត្រីស្រាបៀមួយ ស្ថិតនៅបរិវេណមន្ទីវប្បធម៌ និងវិចិត្រសិល្បៈ កណ្តាលក្រុងស្ទឹងត្រែង ក្រុមតន្ត្រី ព្រមទាំងតារាចម្រៀងកំពុងសម្តែងកំដរការរីករាយ ស្រាប់តែជនសង្ស័យ៤នាក់ខាងលើ ធ្វើសកម្មភាពបា.ញ់ទៅលើអ្នកភ្លេងម្នាក់ ឲ្យរងរបួស ចំសៀតផ្កា ។

ភ្លាមៗនោះកម្លាំងនគរបាលប្រចាំការ ក៏បានឃាត់ខ្លួនជនសង្ស័យ៤នាក់ និងឆែកឆេរប្រទះឃើញ មានរក្សាទុកនូវអាវុធខ្លីម៉ាកប្រាហា ១ ដើម មានគ្រាប់ ៧ គ្រាប់ និង បង់ ១ ។
បច្ចុប្បន្ន, ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសាកសួររៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់កាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×